adverise with khmeread 1

ប្រេង​នេះ​អាច​សម្លាប់​កោសិកា​មហារីក​ពោះវៀនធំ​បាន ៩៣ ភាគរយ​ក្នុង​រយៈពេល​តែ ២ ថ្ងៃ​

     ជំងឺមហារីក​ពោះវៀនធំ​ជា​ប្រភេទ​មហារីក​សម្លាប់​មនុស្ស​លំដាប់​ទី​ពីរ​នៅ​អាមេរិក​។ គួរឱ្យ​ស្តាយ មនុស្ស​ភាគច្រើន​ដែល​កើត​មហារីក​ពោះវៀនធំ ពុំមាន​រោគសញ្ញា​បង្ហាញ​ចេញមក​នៅ​ដំណាក់កាល​ដំបូង​ទេ​។ 

​    ​ទោះ​ជំងឺ​នេះ​សម្លាប់​មនុស្ស​រាប់ពាន់នាក់​រាល់​ឆ្នាំ ប៉ុន្តែ​វា​ជា​ប្រភេទ​ជំងឺមហារីក​ដែល​អាច​ព្យាបាល​ជាសះស្បើយ​កម្រិត​ខ្ពស់ ប្រសិនបើ​ឆាប់​រកឃើញ​រោគសញ្ញា​។​

​     **​ប្រេងដូង​អាច​បំផ្លាញ​កោសិកា​មហារីក​ពោះវៀនធំ​ក្នុង​រយៈពេល​តែ ២ ថ្ងៃ​?

​    ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រេងដូង​ត្រូវបានគេទទួលស្គាល់​តាម​បែប​វិទ្យាសាស្ត្រ​ចំពោះ​ប្រសិទ្ធភាព​វិជ្ជមាន​របស់​វា​។ 

​    ​វប្បធម៌​ជាច្រើន​លើ​ពិភពលោក​បាន​ប្រើប្រាស់​ប្រេងដូង​រាប់ពាន់​ឆ្នាំ​មកហើយ​។ អត្ថប្រយោជន៍​ប្រេងដូង​ត្រូវបាន​កត់ត្រា​ពេញៗ​សៀវភៅ​របស់​ពួកគេ​។ 

​    ​ប្រេងដូង​ជា​ប្រភព​អាស៊ីត​ខ្លាញ់​ដ៏​អស្ចារ្យ ដែល​គេ​តែង​រកឃើញ​ក្នុង​ត្រី និង​គ្រាប់​ធុញ្ញ​ជាតិ​។ 

​    ​ប្រេងដូង​មុននេះ​បានបង្ហាញ​ថា​បាន​ជួយ​បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការព្យាបាល​ដោយ​ប្រើ​គីមី និង​ជំរុញ​គុណភាព​ជីវិត​សម្រាប់​អ្នកជំងឺ​មហារីក​។ 

​    ​ប្រេងដូង​ពិតជា​បាន​បំផ្លាញ​កោសិកា​មហារីក​ពោះវៀនធំ​ក្នុងពេល ២ ថ្ងៃ​ពិតមែន​។ យោងតាម​ការសិក្សា​ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Cancer Research អាស៊ីត​ឡូ​រិច (Lauric) ក្នុង​ប្រេងដូង​មានគុណ​សម្បត្តិ​ប្រឆាំង​មហារីក​។ អាស៊ីត​ឡូ​រិច​មាន​ចំនួន ៥០ ភាគរយ​ក្នុង​ប្រេងដូង ហើយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of Adelaide បាន​រកឃើញថា ប្រេងដូង​បានសម្លាប់​កោសិកា​មហារីក​ពោះវៀនធំ​បាន ៩៣ ភាគរយ បន្ទាប់ពី​ការ​ការពិសោធន៍​ព្យាបាល​ដោយ​ប្រើ​ប្រេងដូង​រយៈពេល ២ ថ្ងៃ​។​

​    ​លោកអ្នក​អាច​ពិសា​ប្រេងដូង​មួយថ្ងៃ ១ ស្លាបព្រា​កាហ្វេ មិនចាំបាច់​លាយ​ជាមួយ​អ្វី​នោះទេ​៕ 

adverise with khmeread
ប្រភព៖ themagicofhealthylife

មតិយោបល់