888d0e50 563b 4ff7 a070 5425f7e56c04

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​មិនទាន់​ដឹង​មូលហេតុ​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​ស្លាប់​នា​ថ្ងៃទី​១៥ ​កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៥​ និង​៤៥​នាទី​ល្ងាច​ នៅ​ចំណុច​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នៅ​មិនទាន់​ដឹង​មូលហេតុ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ នួន ចាន់​ណាប់ ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មុខរបរកសិករ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឡើងមក​លើផ្ទះ​របស់ខ្លួន​ ដោយមាន​កាន់​ខ្សែ​អង្រឹង​ពណ៌​ត្រី​អី​នៅ​នឹង​ដៃ ​ហើយ​ជួបនឹង​បងប្រុស រួច​ក៏​ដេញ​បងប្រុស​ចុះពីលើផ្ទះ​។ បន្ទាប់មក​ជនរងគ្រោះ​ចុះមក​យក​កាំបិតផ្គាក់​នៅ​រោង​បាយ ​ហើយ​ឡើងមកលើ​ផ្ទះ​វិញ​ដោយ​ស្រែកថា "​អ្នកណា​មករ​ញេ​រ​ញ៉ៃ អញ​នឹង​កាប់​ចោល"។​

    លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក៏​ឃើញ​ជនរងគ្រោះ​ចងក​នឹង​ខ្សែ​អង្រឹង​ជាប់ ​នឹង​រនាំង​ផ្ទះ​បណ្ដាលឱ្យស្លាប់​តែម្តង​។​

    តាម​សម្ដី​របស់​ម្ដាយ​សព​បាន​និយាយថា ​សព​កន្លងមក​ធ្លាប់ រក​ចងក ​និង​លេបថ្នាំ​៣​ដង​រួចមកហើយ​។​
 

មតិយោបល់