adverise with khmeread C029f7d9 bedb 4d1e a9b6 4a8a801a9901

មេ​ប៉េអឹម​នាំ​ទានវស្សា​ប្រគេន​ព្រះសង្ឃ​ដល់​វត្ត​២​នៅ​ជាយក្រុង​

    ភ្នំពេញ ៖ ទៀន​ព្រះវស្សា ព្រមជាមួយ​ទេយ្យវត្ថុ​ជាច្រើន​មុខ ​ត្រូវបាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុន្នី ស្ថិតក្នុង​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី ១៦ ​កក្កដា ​ឆ្នាំ២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ និង​មានការ​ចូលរួម​ពី​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌដង្កោ លោក​ចៅសង្កាត់​ស្តីទី លោក​-​លោកស្រី​ប្រធាន អនុប្រធាន​ភូមិ ព្រមទាំង​ក្រុមយុវជន​ បាន​នាំយក​ទៀន​ព្រះវស្សា ព្រមជាមួយ​ទេយ្យវត្ថុ​ជាច្រើន​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុន្នី​ស្ថិតក្នុង​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ទេយ្យវត្ថុ​ដែល​លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​ និង​មន្ត្រីក្រោមឱវាទ​បាន​នាំយកទៅ​ប្រគេន​ដល់​វត្ត​ទាំង​២​រួមមាន៖  ទៀនវស្សា​២​គូ​, មី​១០​កេស​, ទឹកក្រូច​១០​កេស​, ទឹក​សុទ្ធ​១០​កេស​, អង្ករ​១០​ការុង រួមទាំង​បច្ច័យ​ប្រគេន​ដល់​វត្ត​ទាំង​២​ខាងលើ និង​បានផ្តល់​ថវិកា​ជូន​ដល់​តាជី យាយជី​ទាំង​២​វត្ត​ព្រមទាំង​ក្រុមការងារ​យុវជន​ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះ​ផងដែរ។​

    សរុប​ជា​ទឹកប្រាក់​អស់​ចំនួន៥​លាន​២​សែន​រៀល ដោយ​ក្នុងនោះ​មួយ​វត្ត​ទទួលបាន ៖ ទៀនវស្សា​១​គូ​, មី​៥​កេស​, ទឹកក្រូច​៥​កេស​, ទឹក​សុទ្ធ​៥​កេស​, អង្ករ​៥​ការុង និង​បច្ច័យ​ក្នុង​មួយ​វត្ត​ចំនួន​៥០​ម៉ឺន​រៀល ដោយឡែក​តាជី យាយជី និង​យុវជន​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​៕

adverise with khmeread

មតិយោបល់