adverise with khmeread  90419774 gettyimags

N'Golo Kante លើកដៃ​លា​ម្ចាស់​ជើងឯក Premier League ចុះចូល​ជាមួយ​ក្រុម​តោ​ខៀវ Chelsea

    ​តោ​ខៀវ Chelsea បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែបម្រើ​ក្រុម​ក​ញ្ច្រោ​ង Leicester City កីឡាករ N'Golo Kante នៅលើ​កិច្ចព្រមព្រៀង​រយៈពេល​ប្រាំ​ឆ្នាំ សម្រាប់​តម្លៃ​ខ្លួន​មួយ​ដែល​គេ​ជឿជាក់ថា​មានតម្លៃ ៣០​លាន​ផោន (​ជិត​៤០​លាន​ផោន​) ។​

​    ​ខ្សែបម្រើ​ការពារ​រូបនេះ​បាន​ចូលរួម​ជាមួយនឹង​ក្រុម Caen បារាំង​កាលពី​រដូវក្តៅ​មុន​នៅក្នុង​តម្លៃ​ខ្លួន ៦​លាន​ផោន (​ជិត​៨​លាន​ផោន​) និង បានបង្ហាញ​ខ្លួន ៤០​លើក​ឱ្យ​ម្ចាស់​គ្រង​ដំណែង​លី​ក​កំពូល​អង់គ្លេស Premier League របស់លោក Claudio Ranieri ។​

​    ​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ ក៏​ជា​ផ្នែក​មួយ​ផងដែរ​នៃ​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​បាន​ពុះពារ​រហូត​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប Euro 2016 ។​

​    ​Kante បាន​និយាយថា "​ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​សម្រាប់​ក្លឹប​បាល់ទាត់​ដ៏​ធំជាងគេ​មួយ​នៅក្នុង​តំបន់​អឺរ៉ុប​។ វា​ជា​សុបិន​មួយ​ដែល​បានក្លាយ​ជាការ​ពិត​សម្រាប់​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់