adverise with khmeread  90420212 berdych main

ដក​ទៀតហើយ​! តារា​តេ​ន្នី​ស​លំដាប់​ទី​៨​ពិភពលោក​ដកខ្លួន​ពី​អូឡាំពិក​ព្រោះ​បារម្ភ​ពី​វីរុស​ហ្ស៊ី​កា​

    ​តារា​តេ​ន្នី​ចំណាត់ថ្នាក់​ទី​ប្រាំបី​ពិភពលោក Tomas Berdych បាន​ដកខ្លួន​ចេញ​នៃ​ការប្រកួត​អូឡាំពិក​ក្នុង​ទីក្រុង Rio ដែល​នឹង​ធ្វើឡើង​នៅ​ខែ​ក្រោយនេះ ដោយសារតែ​ព្រួយបារម្ភ​អំពី​វីរុស​ហ្ស៊ី​កា​។​

​    ​តារា​តេ​ន្នី​សវ័យ ៣០​ឆ្នាំ​រូបនេះ​ក៏​ទើបតែ​បរាជ័យ​ផងដែរ​នៅក្នុង​វគ្គ​ពាក់​ផ្តាច់ព្រ័ត្រ Wimbledon ក្រោម​ស្នាដៃ Andy Murray កាលពី​ដើមខែ​នេះ​។​

​    ​Berdych បាន​និយាយថា "​វា​ពិតជា​លំបាក​ក្នុងការ​សម្រេចចិត្ត​សម្រាប់​ខ្ញុំ​ដើម្បី​ទទួលយក បន្ទាប់ពី​ពិភាក្សា​យ៉ាង​ប្រុងប្រយ័ត្ន​រយៈពេល​ជា​យូរ​មួយ​ជាមួយ​ភរិយា​របស់ខ្ញុំ​"​។​

​    ​តារា​តេ​ន្នី​ស​សញ្ជាតិ​ឆែក​រូបនេះ គឺជា​តារា​តេ​ន្នី​ស​ទី​បី​ហើយ បន្ទាប់ពី Simona Halep និង Milos Raonic បាន​ដកខ្លួន​ចេញពី​កីឡា​អូឡាំពិក​។​

​    ​កីឡាករ​តេ​ន្នី​ស​ជាង ២០ នាក់​បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​កីឡាវាយកូនគោល​នៅ Rio 2016 ដោយសារ​បារម្ភ​អំពី​សត្វ​មូស​បង្ក​វីរុស​ហ្ស៊ី​កា ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ខួរក្បាល​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​៕

adverise with khmeread
ប្រភព៖ bbc

មតិយោបល់