adverise with khmeread  90416116 mourinho reuters2

Mourinho ដឹកនាំ Man Utd ឈ្នះ​ថ្ងៃ​ដំបូង​ស្របពេល​ខ្សែការពារ Shaw ដែល​របួស​បាក់ជើង​ត្រឡប់​ចូល​ជម្រើស​ទី​១​វិញ​

​    ​ខ្សែ​ការ​ការ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Luke Shaw បាន​ត្រឡប់​ពីរ​បួស​រយៈពេល ១០​ខែ​របស់ខ្លួន​វិញ និង​បាន​ចូល​លេង​នៅក្នុង​ការប្រកួត​ដំបូង​ដឹកនាំ​ដោយ​លោក Jose Mourinho ក្នុងជំនួប​មិត្តភាព​នៅលើ​ទឹកដី Wigan​។​

​    ​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បាន​ខកខាន​ចូល​ប្រកួត​ចាប់តាំងពី​របួស​បាក់ជើង​កាលពី​ខែកញ្ញា​ឆ្នាំមុន និង​បាន​ចូលរួម​លេង​ជា​លើកដំបូង​ក្នុង​តង់​ទីមួយ​ក្នុងជំនួប​ជាមួយ​ក្រុម Wigan Athletic ។​

​    ​គ្រាប់​បាល់​ចេញពី​ជើង​របស់ Will Keane និង Andreas Pereira បានផ្តល់​កាដូ​ជ័យជម្នះ​ក្នុងការ​ដឹកនាំ​ដំបូង​របស់ Jose ក្នុង​លទ្ធផល ២-០ ។​

​    ​កីឡាករ​ទើប​ចុះ​កុងត្រា​ដទៃទៀត​របស់ Mourinho នៅក្នុង​រដូវក្តៅ Zlatan Ibrahimovic បាន​អវត្តមាន​ក្នុងការ​ប្រកួត​ដំបូង​របស់លោក ខណៈដែល​អតីត​ខ្សែប្រយុទ្ធ​ប្រធាន​ក្រុម​ស៊ុយអែត​រូបនេះ​នៅតែ​បាន​បន្ត​ថ្ងៃ​កម្សាន្ត​របស់ខ្លួន​ក្រោយ​បញ្ចប់​ពាន​អឺរ៉ុប Euro 2016 ៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់