adverise with khmeread 1 %281%29

Kimberly នឹង​ចាប់ដៃ​ជាមួយ Mark Prin សារជាថ្មី​ក្នុង​រឿង​បែប​វាយប្រហារ​

    ​ក្រោយពី​អាក់ខាន​សម្ដែង​រួមគ្នា​ប្រហែលជា​រយៈពេល​ជិត​២​ឆ្នាំ Kimberly និង Mark Prin ប្រហែលជា​ត្រូវ​ថត​រួមគ្នា​ក្នុង​ខ្សែភាពយន្ត​ថ្មី​បែប​វាយប្រហារ លាយឡំ​នឹង​ឈុត​ឆាកកំប្លែង​ផងដែរ​។​

​    ​សម្រាប់​រឿង​ដែល​ពួកគេ​ត្រូវ​សម្តែង​នេះ គឺជា​រឿង​ចាស់​ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ​ពេញ​ផ្ទៃ​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០០៨ មាន​ចំណងជើង​ថា "Brave Man Standing" តួអង្គ​ចាស់​ក្នុង​រឿងនេះ​សម្តែង​ដោយ​លោក Poh Nattawut អ្នកនាង Woranuch លោក Oh Anuchit អ្នកនាង Cee Siwat និង​តារា​ដទៃ​ជាច្រើន​ទៀត ហើយ​ត្រូវ​ថត​សារជាថ្មី​ដោយ​ជំនួស​តួ​ថ្មី​ទាំងអស់​។​

​    ​តែ​ទោះជា​យ៉ាងណា​សម្រាប់​ខ្សែភាពយន្ត​នេះ​ក៏​មិនទាន់​បានធ្វើ​ពិធី​ក្រុង​ពាលី​នៅឡើយ​ដែរ ដោយសារតែ Mark Prin រវល់​ថត​រឿង​ច្រើន​មិនទាន់​ចប់​នៅឡើយ​។ តែ​សម្រាប់ Kimberly បាន​យល់ព្រម​ទទួលយក​ការថត​ភាពយន្ត​នេះហើយ​គឺជា​មួយ​សង្សារ​របស់ខ្លួន​តែម្តង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់