adverise with khmeread Untitled 1

លឿន​ដូច​ផ្លេកបន្ទោរ​! ជិះ​រថភ្លើង​ចិន ឱ្យតែ​ហ៊ាន​ព្រិច​ភ្នែក​បន្តិច អ្នកនឹង​ខក​ទស្សនីយភាព​រថភ្លើង​មួយទៀត​ដែល​បើក​កាត់​!

    ​វីដេអូ​មិនគួរ​ឱ្យ​ជឿ​នេះ​បង្ហាញ​ទិដ្ឋភាព រថភ្លើង​ចិន​លឿន​ដូច​គ្រាប់កាំភ្លើង​ពីរ​គ្រឿង​បើក​ឆ្លងកាត់​គ្នា​ទៅវិញទៅមក​ក្នុង​ល្បឿន ៥២០ ម៉ា​យ​ក្នុង​មួយ​ម៉ោង (៨៣៧ km/h) ​ក្នុងការ​ធ្វើតេស្ត​ល្បឿន​របស់​វា​។

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល ការធ្វើ​តេស្ត​ល្បឿន​នេះ​ធ្វើឡើង​នៅ​ទីក្រុង Zhengzhou ខេត្ត Henan ភាគ​កណ្តាល​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១៥ កក្កដា​ក្នុង​បំណង​បង្ហាញ​ពី​គុណភាព​រថភ្លើង​លឿន​ផលិត​នៅ​ចិន​។ 

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ការធ្វើ​តេស្ត​នេះ​បាន​បំបែក​កំណត់ត្រា​សម្រាប់​ល្បឿន​ឆ្លងកាត់​គ្នា​យ៉ាង​លឿន​បំផុត​។ 

​    ​វីដេអូ​នេះ​ថត​នៅលើ​រថភ្លើង​មួយ​ហើយ​រថភ្លើង​មួយ​ផ្សេងទៀត​អាច​មើលឃើញ​ឆ្លងកាត់​លឿន​ដូច​ផ្លេកបន្ទោរ​។ 

​    ​រថភ្លើង​ពីរ​នេះ​បើក​ឆ្លងកាត់​គ្នា​ដោយ​ចំណាយពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ បើ​ធ្វើការ​ប្រៀបធៀប រថភ្លើង​នេះ​អាចធ្វើ​ដំណើរ​ពី​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​ទៅ​ទីក្រុង​ហ្ស៊ូ​រី​ច​របស់​ស្វ៊ី​ស​ប្រើពេល​មិន​ដល់​មួយ​ម៉ោង​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់