adverise with khmeread Untitled 1

មន្ត្រី​អប់រំ​នៅ​ទីក្រុង​មួយ​របស់​រុស្ស៊ី​ប្រើ​វិធីសាស្ត្រ​ព្រឺ​សម្បុរ​ដើម្បី​ទាក់ទាញ​និស្សិត​ប្រុសៗ​កុំ​ឱ្យធ្វើ​ចំណាកស្រុក​ទៅ​រៀន​នៅ​ទីក្រុង​ផ្សេង​

    ​វីដេអូ​មួយ​របស់​ស្ត្រី​ម្នាក់​ក្នុង​ឈុត​ប៊ី​គី​នី និង សម្លៀកបំពាក់​ស្តើង​ត្រូវបាន​បញ្ចេញឱ្យឃើញ​ក្នុង​បំណង​ទាក់ទាញ​បុរស​រុស្ស៊ី​វ័យក្មេង​ឱ្យ​សិក្សា​នៅក្នុង​ទីក្រុង​កំណើត​របស់ខ្លួន​។ 

​    ​ក្រុមមន្ត្រី​អប់រំ​បានចេញ​វីដេអូ​នេះ​ដើម្បី​ជំរុញ​ទឹកចិត្ត​និស្សិត​ឱ្យ​ចង់​រៀន​នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង Tyumen ភាគ​កណ្តាល​ខាងត្បូង​របស់​រុស្ស៊ី​ជាជាង​ទៅ​រៀន​នៅ​សាលា​ល្បីៗ​ក្នុង​ទីក្រុង Moscow និង ទីក្រុង St Petersburg​។​

​    ​ប៉ុន្តែ​ជំនួស​ឱ្យ​ការ​ផ្តោតទៅលើ​អគារ បុគ្គលិក និង​មុខវិជ្ជា​សិក្សា វីដេអូ​ព្រឺព្រួច​នេះ​បានបង្ហាញ​និស្សិត​ស្រី​ដេក​អាំង​ថ្ងៃ​ក្នុង​ឈុត​ប៊ី​គី​នី និង​ជិះសេះ​ក្នុង​ឈុត​រឹប​។ 

​    ​វីដេអូ​នេះ​ចង់បង្ហាញ​ពី​អត្ថប្រយោជន៍​ក្នុងការ​សិក្សា​នៅ​តំបន់ Tyumen Oblast គឺ​មិន​ត្រឹម​ទទួលបាន​ចំណេះដឹង តែ​ក៏​សម្បូរ​ស្រី​ស្អាត​សិក្សា​ជាមួយ​ពួកគេ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់