adverise with khmeread 1

ញាក់សាច់​! បណ្ណាគារ​មួយ​នៅ​អា​ហ្ស​ង់​ទីន​ទទួល​អតិថិជន​ជាង ១.០០០.០០០ នាក់​ក្នុង​មួយឆ្នាំ​

​    ​មិន​ត្រឹមតែ​មានឈ្មោះ​ល្បីល្បាញ​ដោយសារ​មាន​បរិយាកាស​ដូច​នៅ​ទ្វីបអឺរ៉ុប​នោះទេ ទីក្រុង Buenos Aires នៃ​ប្រទេស​អា​ហ្ស​ង់​ទីន ក៏មាន​បណ្ណាគារ​ដ៏​ស្រស់ស្អាត​ដាច់​គេ​មួយ​នៅ​ទ្វីបអាមេរិក​ខាងត្បូង​ដែរ គឺមាន​ឈ្មោះថា El Ateneo Grand Splendid​។​

​    ​កាលពី ១០០ ឆ្នាំមុន ទីតាំង​នេះ​គឺជា​រោង​មហោស្រព​ដែលមាន​ឈ្មោះថា Grand Splendid Theater ដែល​បាន​បើក​សម្ភោ​ធ​នៅក្នុង​ឆ្នាំ ១៩១៩​។ បន្ទាប់មក រោង​មហោស្រព​នេះ​ត្រូវបាន​ប្តូរ​ទៅជា​រោងកុន​។ លុះ​មកដល់​ឆ្នាំ ២០០០ វា​ត្រូវបាន​កែច្នៃ​ទៅជា​បណ្ណាគារ​លក់​សៀវភៅ El Ateneo Grand Splendid ដែល​ស្វាគមន៍​អតិថិជន​ជាង​មួយ​លាន​នាក់​ក្នុង​មួយឆ្នាំ​។​

​    ​អគារ​ដ៏​ប្រណិត​នេះ​ដំបូង​ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ Peró និង Torres Armengol ហើយ​បន្ទាប់មក វា​ត្រូវបាន​កែច្នៃ​ទៅជា​បណ្ណាគារ​ដោយ​ស្ថាបត្យករ Fernando Manzone ដែល​បាន​រក្សា​ផ្នែក​ជាច្រើន​នៃ​រោងកុន​នេះ​ដោយ​រួមបញ្ចូល​ទាំង​ឆាក យ៉ ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ជាច្រើន​និង​វាំងនន​ក្រហម​ដ៏​ស្រស់ស្អាត​។​

​    ​ក្នុង​ឆ្នាំ ២០០៨ ហាង​សៀវភៅ El Ateneo Grand Splendid ត្រូវបាន​ប្រសិទ្ធ​នាម​ជា​បណ្ណាគារ​ដ៏​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក​ដោយ​សារព័ត៌​មាន The Guardian៕

 

adverise with khmeread
ប្រភព៖ boredpanda

អ្នកនឹងចូលចិត្ត

មតិយោបល់