1

គ្រូ​ខ្លាំង​ហើយ​កាច​របស់ Chelsea ដឹកនាំ​ចាញ់​ក្លឹប​អូទ្រីស ២-០ ក្នុង​ថ្ងៃ​ដឹកនាំ​ក្រុម​ចូល​សមរភូមិ​ជា​លើកដំបូង​

    ​ក្រុម​តោ​ខៀវ Chelsea បាន​បរាជ័យ​ក្នុង​លទ្ធផល ២-០ ក្រោម​ស្នាដៃ​ក្រុម Rapid Vienna របស់​អូទ្រីស នៅក្នុង​ការដឹកនាំ​ដំបូង​របស់​អ្នកចាត់ការ​ថ្មី​ក្រុម​តោ​ខៀវ​លោក Antonio Conte ។​

​    ​Conte ហាក់​បង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ជាមួយនឹង​ទម្រង់​ការពារ​ដ៏​យ៉ាប់យ៉ឺន​ដែល​បានផ្តល់​កាដូ​ជ័យជម្នះ​ទៅដល់​ក្រុម​ម្ចាស់ផ្ទះ Rapid Vienna ក្នុង​លទ្ធផល ២-០ បន្ទាប់ពី​លោក​ទើបតែនឹង​បាន​ដឹកនាំ​ខ្សែការពារ​ឆ្នើមៗ​របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​នៅឯ​ពានរង្វាន់​អឺរ៉ុប Euro 2016 ដែល​ទើបនឹង​បញ្ចប់​កាលពី​ថ្មីៗ​នេះ​។​

​    ​Chelsea ត្រូវបាន​អញ្ជើញ​ធ្វើជា​ភ្ញៀវកិត្តិយស​សម្រាប់​ការ​សម្ភោ​ធ​ការប្រកួត​នៅលើ​ទឹកដី Allianz Stadion ដែល​ទើបនឹង​សាងសង់​ថ្មី ហើយ​វា​ក៏​ជា​បរិយាកាស​ដ៏​អស្ចារ្យ​មួយ​ផងដែរ​ជាមួយ​ចំនួន​អ្នកគាំទ្រ​២៨.០០០ ក្នុង​កីឡដ្ឋាន​ថ្មី​មួយ​នេះ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត Conte ដែល​នឹង​ងាក​ទៅ​យកចិត្តទុកដាក់​សម្រាប់​ការប្រកួត​បន្ទាប់​នៅ​សប្តាហ៍​ក្រោយ​ជាមួយ RZ pellets បាន​អះអាងថា ការប្រកួត​នេះ​ពិតជា​តានតឹង ព្រោះ​កាលវិភាគ​ហ្វឹកហាត់​ខើច​ពេក​៕

 

ប្រភព៖ Mirror

មតិយោបល់