adverise with khmeread Untitled 1

ទិដ្ឋភាព​កម្រ​បានឃើញ​! ប្រជាជន​តួ​ក​គី​ព្រួត​គ្នា​ព័ទ្ធ​រថក្រោះ រួច​គប់​ដុំថ្ម​និង​ទាត់​ធាក់​មួយ​ឆ្អែត ទម្រាំ​កូនទាហាន​គួរឱ្យ​អាណិត​ចុះចាញ់​

    ​យោងតាម​វេ​ប​សាយ Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បានឱ្យដឹងថា ប្រជាជន​តួ​ក​គី​ដែល​ពោរពេញ​ដោយ​កំហឹង​បាននាំគ្នា​គប់​ដុំថ្ម ឡើងលើ​រថក្រោះ​ចាប់​ក្របួច​អាវ​កូនទាហាន រួច​ទាត់​ធាក់​មួយ​ឆ្អែត ទម្រាំ​កូនទាហាន​ដ៏​កម្សត់​នោះ​លើកដៃ​ចាញ់​ហ្វូង​មហាជន​។ 

​    ​កូនទាហាន​នោះបាន​បង្ហាញថា​ខ្លួន​ជា​ទាហាន​ដែល​ចាំតែ​ទទួលបញ្ជា​ពី​ថ្នាក់លើ​ប៉ុណ្ណោះ ហើយ​នៅពេល​រូបគេ​ចុះចាញ់ ប្រជាជន​មួយចំនួន រួមទាំង​ប៉ូលិស​បាន​ចូលទៅ​ឱប​ទាហាន​នោះ​ដោយ​ក្តី​អាណិត​និង​ស្រឡាញ់ ចំពោះ​ការដែល​គេ​សុខចិត្ត​ចុះចាញ់​ប្រជាជន​។ 

​    ​គួរ​បញ្ជាក់ដែរថា រដ្ឋប្រហារ​មិនបាន​សម្រេច​របស់​យោធា​នៅ​តួ​ក​គី​បាន​ផ្ទុះឡើង​កាលពី​យប់​ថ្ងៃ​សុក្រ​ដើម្បី​ទម្លាក់​ប្រធានាធិបតី  Recep Tayyip Erdogan​។  ហើយ​ខាងក្រោម​នេះ​ជា​ចំណុច​ត្រួសៗ​អំពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នេះ​។ 

​    ​១. ឧទ្ធម្ភាគចក្រ​យោធា​បាន​បាញ់​គ្រាប់​លើ​ស្នាក់ការ​ប៉ូលិស​ស្លាប់​មន្ត្រីប៉ូលិស ១៧ នាក់​។ 
​    ​២. មនុស្ស ២៦៥ នាក់​ត្រូវបាន​សម្លាប់​នៅ​យប់​ដ៏​ចលាចល​។​
​    ​៣. កម្លាំង​របស់លោក Erdogan បាន​ព័ទ្ធចាប់​ទាហាន​ធ្វើ​រដ្ឋប្រហារ​ចំនួន​ជិត ៣.០០០ នាក់​រួមទាំង​មេទាហាន ៥ នាក់​។ 
​    ​៤. តុលា​ការចេញ​ដីការ​ចាប់ខ្លួន​ចៅក្រម ២.៧៤៥ នាក់​។​
​    ​៥. ប្រជាជន និង​ក្រុម​បក្សប្រឆាំង​ចេញមុខ​ការពារ​ប្រធានាធិបតី​ដើម្បី​រក្សា​មុខមាត់​លទ្ធិប្រជាធិបតេយ្យ​៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់