adverise with khmeread 1

អ្នកចាត់ការ​ថ្មី​ក្រុម​តោ​ខៀវ Antonio Conte៖ ខ្ញុំ​នឹងធ្វើ​ឱ្យ Eden Hazard ល្អ​ដូច Messi និង Ronaldo

    ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​តោ​ខៀ Chelsea លោក  Antonio Conte បាន​ប្រាប់ Eden Hazard ថា​គាត់​អាច​បណ្តុះ​រូបគាត់​ឱ្យក្លាយ​ទៅជា Lionel Messi ឬ Ronaldo របស់​ក្រុម​តោ​ខៀវ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បញ្ជាក់ថា "Chelsea មាន​កីឡាករ​ដែល​អាច​ក្លាយទៅជា​កំពូល​កីឡាករ​ល្អ​ដាច់​គេ​។ កីឡាករ​ទាំងនេះ​នៅតែ​អាច​កែលម្អ​ឱ្យ​ប្រសើរឡើង​ជាមួយ​ការងារ​ហ្វឹកហាត់​។ ដោយសារតែ​បច្ចុប្បន្ន​យើង​មាន​កីឡាករ​ដ៏​អស្ចារ្យ ដែលមាន​ទេពកោសល្យ​ខ្ពស់ ប៉ុន្តែ​នៅ​អំឡុង​ពេលនេះ​ពិភពលោក​មិនបាន​គិតថា​ពួកគេ​មាន​កម្រិត​ស្រដៀង​គ្នា​ទៅនឹង Lionel Messi, Luis Suarez, Neymar, Cristiano Ronaldo និង Paul Pogba នោះទេ​"​។​

​    ​គាត់​បាន​បន្តថា "​ប៉ុន្តែ​នៅក្នុង​ក្រុម​របស់​យើង​មាន​កីឡាករ​ដែលមាន​ភាព​ថ្នឹក​ទៅនឹង​ការងារ ដែល​អាច​កែលម្អ​ជាច្រើន និង​អាច​ឈានដល់​កម្រិត​នេះ​។ ខ្ញុំ​ច្បាស់​ណាស់​អំពី​រឿងនេះ​។ វា​ពិតជា​សំខាន់ ដែល​កីឡាករ​យល់ថា​ពួកគេ​ត្រូវតែ​ធ្វើការ​ដើម្បី​បង្ហាញថា បច្ចុប្បន្ន​ខ្ញុំ​គឺជា​កីឡាករ​កំពូល​ម្នាក់ ប៉ុន្តែ​ខ្ញុំ​ចង់​ក្លាយទៅជា​កំពូល កំពូល កំពូល កំពូល​កីឡាករ ហើយ​ខ្ញុំ​ចង់​ស្ថិតនៅ​តំបន់​នោះ​"​។​

​    ​គាត់​បានបង្ហាញ​ពី​គោល​គំនិត​នេះ​ទៅលើ Hazard ថា "​ហើយ​កាលពី​រដូវ​កាល​មុន​វា​ពិតជា​មិនគួរ​ឱ្យ​ជឿ ដែល Hazard លេង​អន់ កីឡាករ​ដទៃទៀត​ក៏​ដូចគ្នា​ដែរ​។ វា​ពិត​ជាមាន​សារៈសំខាន​សម្រាប់​ស្តារ​ឱ្យ Hazard វិលត្រឡប់​ទៅក្នុង​ស្ថាន​ភាពល្អ​បំផុត​របស់គាត់​វិញ​៖ បច្ចេកទេស យុទ្ធសាស្ត្រ កាយសម្បទា ហើយ​ជាមួយនឹង​ស្មារតី​ល្អ​។ ប៉ុន្តែ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គាត់ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​។ ខ្ញុំ​រីករាយ​ក្នុង​បណ្តុះបណ្តាល​កីឡាករ​ដ៏​អស្ចារ្យ​ដូចជា​គាត់ និង​កីឡាករ​ដទៃទៀត​ផងដែ​រ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់