adverise with khmeread 13720590 1013756835405898 1990430759 o

បុរសម្នាក់ស្លាប់ក្រោមដៃនគរបាល​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ ក្រោយពីរូបគាត់...

    ​ក្រចេះ ​៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍រដ្ឋបាល​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​បាញ់​ចំនួន​៣​គ្រាប់ បណ្ដាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ល្ងាច​ថ្ងៃទី​១៦ ខែ​កក្កដា ​ឆ្នាំ​២០១៦ ក៏​ព្រោះតែ​ជនរងគ្រោះ​ប្រុង​ប្រើ​ហិង្សា​លើ​កង​នគរបាល​។​

​    លោក ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​ឱ្យដឹងថា ហេតុការណ៍​នេះ​បណ្ដាលមកពី​ជនរងគ្រោះ​ឈ្មោះ សុខ ណា អាយុ​២០​ឆ្នាំ បាន​វាយ​ទៅ​លើឈ្មោះ​ ហ៊ី ដែលជា​មន្ត្រីនគរបាល​ប៉ុស្តិ៍បណ្ដាល​ឱ្យ​រងរបួស​។​

    ​លោក​អធិការ​បាន​បញ្ជាក់ថា "​កម្លាំង​នគរបាល​មាន​គ្នា​ចំនួន​៣​នាក់ បានមក​ឃាត់ខ្លួន​ជនរងគ្រោះ ហើយ​បាន​បាញ់​សំឡុត ដោយ​គ្រាប់​ទី​១​បាញ់​ឡើង​លើគ្រាប់ ​ទី​២​បាញ់​ឡើ​ង​លើ តែ​ជនរងគ្រោះ​នៅតែ​ដើ​រ​ចូល ថែមទាំង​មាន​ប្រ​នុង​១​ផងដែរ ហើយ​បាន​វាយ​ត្រូវ​ដៃ​ឈ្មោះ ទួន លីន ជា​មន្ត្រីនគរបាល ទើប​ឈ្មោះ ហ៊ី បាញ់​គ្រាប់​ទី​៣​បាញ់​បណ្ដាល​ឱ្យ​ផ្លាត​ត្រូវ​ឆ្អឹងជំនី​ជនរងគ្រោះ​បណ្ដាល​ឱ្យស្លាប់​តែម្ដង​"​។​

    ​លោក​អធិការ​បានបញ្ជាក់​ឱ្យដឹងថា មន្ត្រីនគរបាល​របស់​លោក​នោះ ក៏​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ផងដែរ ក្រោយ​មាន​បញ្ជា​ភ្លាមៗ ពី​លោកស្នងការ​ខេត្ត ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត​៕

adverise with khmeread

មតិយោបល់