adverise with khmeread 1

Bayern Munich យល់ព្រម​ចរចា​ជាមួយ Borussia Dortmund ជុំវិញ​ការវិលត្រឡប់​ទៅកាន់​ផ្ទះ​ចាស់​វិញ​របស់ Mario Gotze

​    ​Bayern Munich បាន​បញ្ជាក់ថា​ពួកគេ​កំពុង​ចរចា​ជុំវិញ​ការផ្ទេរ​របស់ Mario Gotze ទៅកាន់​ក្លឹប Borussia Dortmund វិញ​។

​    ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២៤ ឆ្នាំ​រូបនេះ​បានប្រកាស​ពី​បំណង​របស់ខ្លួន​ក្នុងការ​ស្នាក់នៅ​ជាមួយ Bayern កាលពីដើម​រដូវក្តៅ​នេះ ប៉ុន្តែ​គាត់​ត្រូវបាន​គេ​ប្រាប់ថា​គាត់​មិនមាន​អនាគត​ឡើយ​នៅក្នុង​ទឹកដី Allianz Arena ដែល​គាត់​បាន​ស្នាក់នៅ​អស់​រយៈពេល​បី​ឆ្នាំ បន្ទាប់ពី​ការផ្ទេរ​តម្លៃ​ខ្លួន ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លរ​) ពី​ក្រុម BVB ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​សារភាព​ប្រាប់​មិត្ត​រួម​ក្រុម​របស់គាត់​នៅពាន​អឺរ៉ុប Euro 2016 ថា អនាគត​របស់គាត់​គឺ​ស្ថិតនៅ​ក​ន្លែ​ផ្សេងទៀត ចំពេល​ដែលមាន​សេចក្តីរាយការណ៍​ពី​ការចាប់អារម្មណ៍​របស់​ក្រុម​នៅ​លី​ក​កំពូល​អង់គ្លេស Premier League ដែល​គួរឱ្យ​កត់​បំផុត​នោះ​គឺ​ការជួបជុំ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool លោក Jurgen Klopp ។​

​    ​Tottenham ក៏បាន​ធ្វើ​កិច្ចចរចា​ដំបូង​គេ​ផងដែរ​ជាមួយនឹង​អ្នកតំណាង​កីឡាករ​រូបនេះ ដែល​គាត់​សល់​ត្រឹមតែ​កិច្ចសន្យា​ស្នាក់នៅ​រយៈពេល ១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ Bayern ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់