adverise with khmeread Samsung bio processor wearable 02 640x0

Chip តូចល្អិតនិងឆ្លាតវៃរបស់ Samsung អាចនឹងផ្លាស់ប្តូរឧបករណ៍ពាក់នៅនឹងដៃក្នុងឆ្នាំ ២០១៦

​ក្រុមហ៊ុន Samsung បានចេញ Chip ថ្មី​ប្លែក​ដំបូង​គេ​បង្អស់​ដែល​អាចធ្វើ​ការត្រួតពិនិត្យ​សុខភាព​អ្នក​បាន​។ Chip ថ្មី​នេះ​មានការ​រួម​ប​ញ្ជូ​ល​បច្ចេកវិជ្ជា​ធ្វើតេស្ត​បេះដូង​ហៅថា ECG មានន័យថា​វា​អាចធ្វើ​ការ​វាស់​ចង្វាក់បេះដូង កម្រិត​ដង្ហើម និង​កម្រិត Stress ។​ល​។ ហើយ​វា​ក៏​ធ្វើការ​វាស់​សម្ពាធ​ឈាម​របស់​អ្នក​បាន​ផងដែរ ជាមួយនឹង​បច្ចេកវិជ្ជា (ECG) ។

​បន្ថែម​លើ​សមត្ថភាព​ធ្វើតេស្ត​បេះដូង Chip នេះ​ក៏​អាចធ្វើ​ការ​វាស់​នូវ​សីតុណ្ហភាព​លើ​ស្បែក ឆ្លើយតប​នឹង​ការ​រំញោច​នៅលើ​ស្បែក និង​ភាពធាត់​លើ​រាងកាយ​របស់​អ្នក​ផងដែរ​។​

​ជាមួយនឹង Chip ថ្មី​នេះ ធានាថា​អ្នកនឹង​ពេញចិត្ត​រាល់​ពត៌មាន​សុខភាព​ដែល​វា​ប្រមូល​មក​ឲ្យ​អ្នក ហើយ​បច្ចេកវិជ្ជា​នេះ​នៅមាន​មុខងារ​ល្អ​ផ្សេង​ជាច្រើន​ទៀត​នៅពេល​វា​ចេញ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៦​។ Samsung នឹង​លក់ Chip នេះ​ទៅ​ក្រុមហ៊ុន​ផ្សេងៗ​ផងដែរ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦​ខាងមុខ​៕

adverise with khmeread

មតិយោបល់