adverise with khmeread 13695716 1013758758739039 734041712 n

ស្ដ្រី​ម្នាក់​ចេញពី​ងូតទឹក​ក្នុង​បន្ទប់ទឹក ច្រ​ត់ដៃ​ប៉ះ​កុងតាក់​ភ្លើង​ឆក់​ស្លាប់ នៅ​ស្រុក​ក្រគរ​

    ​ពោធិ៍សាត់ ៖ ស្ដ្រី​ម្នាក់​ចេញពី​ងូតទឹក​ក្នុង​បន្ទប់ទឹក ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ពេល​ដែរ​ច្រ​ត់ដៃ​ប៉ះ​កុងតាក់​ភ្លើង​ជាប់​ជញ្ជាំង​។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង៧ និង៤០​នាទី​យប់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

    ​លោក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ប្រាប់ឱ្យដឹងថា ស្ដ្រី​ដែល​ស្លាប់​នោះ មានឈ្មោះ ទូច សុភ័ក្ត្រ ភេទ​ស្រី អាយុ២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ប្តី​ឈ្មោះ ចាន់ នី មានកូន​ក្នុងបន្ទុក១​នាក់​។​

    ​លោក​អធិការ​បន្ដថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ទៅ​ងូតទឹក​ក្នុង​បន្ទប់ទឹក ពេល​ងូត​រួច​ប្រហែលជា​ទទឹក​ខ្លួន​ជោក បាន​កាន់​កុងតាក់​ភ្លើង​ជាប់​នឹង​ជញ្ជាំង​ដោយ​ដៃ​នៅ​សើម ពេល​ប៉ះ​ទៅ​ស្រាប់តែ​ឆ្លង​ចរន្ដ​ភ្លើង​ឆក់​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​។ ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​ក៏បាន​ព្យាយាម​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​មណ្ឌល​សុខភាព ដើម្បី​ជួយសង្គ្រោះ តែ​ជា​អកុសល​ស្ត្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។ 

    ​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ឱ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់