adverise with khmeread 0

James Rodriguez សម្លឹង​ឃើញ​ការផ្ទេរ​មក Premier League ខណៈ​បិសាច​ក្រហម​កំពុង​លេបទឹកមាត់​ជាមួយ​ដំណឹង​នេះ​

​    ​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ Real Madrid កីឡាករ James Rodriguez បានផ្តល់​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United នូវ​សញ្ញា​ភ្លើង​ខៀវ​មួយ បន្ទាប់ពី​បានបង្ហាញ​បំណង​ផ្លាស់​មកកាន់​លី​ក​កំពូល​អង់គ្លេស Premier League ក្នុង​ទីផ្សា​រដូវក្តៅ​អឺរ៉ុប​បច្ចុប្បន្ននេះ​។ នេះ​បើ​យោងតាម​កាសែត​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី​វ័យ ២៥​ឆ្នាំ ដែល​បាន​បរាជ័យ​ក្នុងការ​យកឈ្នះ​ចិត្ត​របស់ Rafa Benitez និង Zinedine Zidane កាលពី​រដូវ​កាល​មុន​រូបនេះ កំពុង​បង្ហាញ​ពី​គោលបំណង​ផ្លាស់​ចេញពី​ទឹកដី Santiago Bernabeu ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ​។​

​    ​នៅលើ​ទំព័រមុខ​របស់​កាសែត​កីឡា​ប្រចាំថ្ងៃ​អេ​ស្ប៉ា​ញ Marca បាន​សរសេរ​ចំណងជើង​ថា "The Premier League ចង់បាន James" ដោយ​ក្រុម​បិសាច​ក្រហម​ជា​នាំមុខ​ក្នុង​សង្គ្រាម​ដេញថ្លៃ​ដ៏​មាន​សក្តានុពល​មួយ​នេះ​ក្នុងចំណោម​ក្លឹប​កំពូលៗ​ដទៃទៀត​ក្នុងប្រទេស​អង់គ្លេស ជាហេតុ​បណ្តាលឱ្យ​អនាគត​របស់​កីឡាករ​រូបនេះ​ស្ថិតក្នុង​មន្ទិលសង្ស័យ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់