adverise with khmeread 1

Dimitri Payet មិនដែល​និយាយថា​គាត់​នឹង​ស្នាក់នៅ​ជាមួយ West Ham ឡើយ​

    ​ភ្នាក់ងារ​របស់ Dimitri Payet លោក Jacques-Olivier Auguste បាន​បដិសេធថា​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​មិន​ធ្លាប់​និយាយថា គាត់​មាន​ក្តីសង្ឃឹម ១០០​ភាគរយ​ដើម្បី​ស្នាក់​ជាមួយ​ក្រុម​ញញួរ​ធំ West Ham ។​

​    ​Payet ត្រូវបាន​ដកស្រង់​ពាក្យសម្តី​ដោយ​វេ​ប​សាយ The Sun ដោយ​និយាយថា​គាត់​នៅតែ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​ញញួរ​ធំ ប៉ុន្តែ​លោក Auguste បានធ្វើឱ្យ​ការរំពឹងទុក​អំពី​ការផ្ទេរ​កីឡាករ​រូបនេះ​ផ្ទុះឡើង ដោយ​ប្រាប់​កាសែត​បារាំង L'Equipe ថា "​ខ្ញុំ​មិនដឹងថា​បទសម្ភាសន៍​នេះ​បានមកពី​ទីណា​ឡើយ ប៉ុន្តែ​ទោះ​ក្នុងករណី​ណាក៏ដោយ គាត់​មិនដែល​និយាយ​ពាក្យ​បែបនេះ​នោះឡើយ​"​។​

​    ​ខ្សែបម្រើ​វ័យ ២៩​ឆ្នាំ​រូបនេះ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ម្នាក់​សម្រាប់​បារាំង​ក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពានរង្វាន់​អឺរ៉ុប Euro 2016 ដោយ​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ៣​គ្រាប់​នៅលើ​ដំណើរ​ផ្សងព្រេង​របស់​ក្រុម​ខ្លួន​ដែលជា​ម្ចាស់ផ្ទះ​ឆ្ពោះ​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងជំនួប​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់