adverise with khmeread Eyes on cow rumps 600x422

ហេតុផល​ដែល​អ្នកវិទ្យាសាស្ត្រ​គូររូប​ភ្នែក​លើ​គូថ​គោ​ពិតជា​អស្ចារ្យ​!

    ​វា​ប្រហែលជា​ស្ដាប់​មើលទៅ​ដូច​ឆ្កួត ប៉ុន្ដែ​ការ​គូររូប​ភ្នែក​នៅលើ​គូថ​គោ​អាច​បង្អាក់​សកម្មភាព​វាយប្រហារ​របស់​សត្វ​តោ​បាន ហើយនឹង​បង្ការ​មនុស្ស​ទៅ​សងសឹក​នឹង​សត្វ​តោ​នោះ​វិញ​។​

​    ​វា​ស្ដាប់​មើលទៅ​ដូចជា​យុទ្ធសាស្ត្រ​ការពារ​គោ​ដ៏​ខ្សោយ​ទាំងនោះ ប៉ុន្ដែ​គំនិត​នេះ​គឺ​ការពារ​សត្វ​តោ​ជិត​ផុត​ពូជ​ពី​ការសង​សឹក​របស់​មនុស្ស​ទៅវិញ​ទេ​។ 

​    ​សត្វ​តោ​ដ៏​អស្ចារ្យ​ដែល​ស្ថិតនៅលើ​បញ្ជី​ក្រហម​នៃ​សត្វ​ងាយ​ផុត​ពូជ​របស់​អង្គការ IUCN បច្ចុប្បន្ន​កំពុងមាន​ចំនួន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ 

​    ​លោក Dr Neil Jordan អ្នក​អភិរក្ស​និង​ជា​ជីវ​វិទូ​ម្នាក់​មកពី​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​អង្គការ UNSW បាន​និយាយថា "​ខណៈ​តំបន់​ព្រៃ​អ​ភ​រិ​ក្ស​កាន់​តែមាន​ទំហំ​តូច តោ​បានចេញ​មករក​មនុស្ស ដែល​វាតទី​ពង្រីក​ព្រំដែន​ខ្លួន​ចូលមក​តំបន់​ព្រៃ​ការពារ​ទាំងនេះ​"​។​

​    ​ដូច្នេះហើយ​ទើប​លោក Jordan បាន​បង្កើត​គំនិត​ដែល​មិន​ចំណាយ​ប្រាក់ ដោយ​គូរ​ភ្នែក​លើ​គូថ​គោ​។ នៅ​ពីក្រោយ​គំនិត​នេះ វា​គឺជា​ល្បិច​ដើម្បី​បញ្ឆោត​ការគិត​របស់​សត្វ​តោ ដោយ​ឱ្យ​ពួកវា​គិតថា​សត្វ​គោ​បានឃើញ​ពួកវា​។ ល្បិច​នេះ​នឹង​ជួយ​ដល់​កសិករ​នៅ​ប្រទេស​បុ​ត​ស្វា​ណា ដែល​បាត់បង់​សត្វ​ចិញ្ចឹម​របស់ខ្លួន​យ៉ាងច្រើន ព្រមទាំង​បង្ការ​ពួកគេ​ពី​ការសង​សឹក​ទៅលើ​សត្វ​តោ​ដែល​កំពុង​ជិត​ផុត​ពូជ​នេះ​៕

 

adverise with khmeread
ប្រភព៖ odditycentral

អ្នកនឹងចូលចិត្ត

មតិយោបល់