adverise with khmeread 1

​ម្តាយ​ទ្រហោយំ បានត្រឹមតែ​ស្រែកថា "​កូនស្រី​មាសម្តាយ​" ខណៈ​គាត់​ថត​ទិដ្ឋភាព​ឡាន​បុក​ស្តែងៗ​នៅ​ពិធីបុណ្យ​នៅ​ទីក្រុង Nice

​    ​វីដេអូ​ដ៏​រន្ធត់​មួយ​បង្ហាញ​អំពី​ក្រុម​សកម្មប្រយុទ្ធ ISIS ម្នាក់​បើកបរ​រថយន្ត​ដឹកទំនិញ​បុក​ហ្វូងមនុស្ស​ដែល​កំពុង​ដើរលេង​កម្សាន្ត​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​។​

​    ​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​ផុស​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​នោះ បានបង្ហាញ​អំពី​មនុស្ស​ជាច្រើន​កំពុង​មើល​ក្រុម​តន្ត្រី​នៅលើ​ផ្លូវ​ទល់មុខ​ឆ្នេរ​ក្នុង​ទីក្រុង Nice​។​

​    ​មនុស្ស​រាល់គ្នា ទាំង​ក្មេង​ចាស់​ហាក់​សប្បាយរីករាយ​បន្ទាប់ពី​បំពេញការងារ​ពេញ​មួយថ្ងៃ​រួចមក​។ ប៉ុន្តែ​មួយ​រំពេច​សោះ ពិធីជប់លៀង​មួយ​បាន​ប្រែក្លាយជា​សោកនាដកម្ម​ដ៏​សង្វេគ​។​

​    ​វីដេអូ​ដ៏​រន្ធត់​នេះ​បង្ហាញ​ពី​ម្ចាស់​កាមេរ៉ា​ថត​ចុះឡើង​ហើយក៏​បាន​ថត​បាន​ទិដ្ឋភាព​រថយន្ត​ដឹកទំនិញ​ដ៏​ធំ​ដែល​បើកបរ​ដោយ​ឃាតករ Mohamed Lahouaiej Bouhlel បុក​រះ​ហ្វូងមនុស្ស​។ អ្នកខ្លះ​មានសំណាង​ក៏​អាច​ហក់​ចេញផុត ប៉ុន្តែ​ជនរងគ្រោះ​ដទៃទៀត​មិនអាច​គេច​ផុតពី​ការស្លាប់​បានទេ​។​

​    ​នៅក្នុង​វីដេអូ​នេះ ស្ត្រី​ម្នាក់​បាន​ស្រែក​ត្រ​ហូ​រយំ​យ៉ាង​ដូច្នេះ​ថា "​កូនស្រី​មាសម្តាយ​, កូនស្រី​មាសម្តាយ​" ខណៈ​ក្នុង​ហេតុការណ៍​បុក​មនុស្ស​នេះ​បានសម្លាប់​ក្មេងៗ​ចំនួន ១០ នាក់​និង​មនុស្ស ៧៤ នាក់​។​

​    ​ពួក ISIS បាន​អះអាង​ចំពោះ​ការវាយប្រហារ​ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ៨៤ នាក់​នេះ​។ ចំនួន​អ្នកស្លាប់​អាច​កើន​ឡើងខណៈ​មនុស្ស​ចំនួន ៥២ នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​និង ២៨ នាក់​ក្នុងចំណោម​មនុស្ស​ទាំងនេះ​អាច​នឹង​បាត់បង់​ជីវិត​៕

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់