adverise with khmeread 0

Arsenal បែកញើស​ចំពោះ​ការពឹង​ផ្អែកលើ Giroud ក្រោយ​បរាជ័យ​ទិញ​ខ្សែប្រយុទ្ធ​ជាច្រើនលើក​ច្រើនសា​

​    ​Manchester United ទទួលបាន Zlatan Ibrahimovic ។ Chelsea ទទួលបាន Michy Batshuayi ។ Tottenham Hotspur ទទួលបាន Vincent Janssen ។ ហើយ​នោះ​គ្រាន់តែ​ជា​ឈ្មោះ​មួយចំនួន​ដែល​ត្រូវបាន​បន្ថែម​ទៅលើ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​តែប៉ុណ្ណោះ​។​

​    ​នៅ​កាំភ្លើង​ធំ Arsenal ពួកគេ​មាន Olivier Giroud ដោយសារតែ Danny Welbeck នឹង​អត្ត​មាន​រហូតដល់​ឆ្នាំ​២០១៧ ឯ Joel Campbell អាច​ផ្ទេរ​ទៅកាន់ Valencia ហើយ Theo Walcott មិនមែនជា​ខ្សែប្រយុទ្ធ​កណ្តាល​ចំ​តួ​នោះទេ​។​

​    ​Arsenal មិនមាន​ខ្សែប្រយុទ្ធ​គ្រប់គ្រាន់​ដែល​នឹង​ប្រយុទ្ធ​ដើម្បី​ពានរង្វាន់​ដូច​កាលពី​ឆ្នាំ ២០០៤ នោះទេ ដូច្នេះ រដូវ​កាល​របស់​ពួកគេ​អាច​នឹង​ដូច​ឆ្នាំ ២០១៥ ម្តងទៀត​។​

​    ​Arsenal នៅសល់​ពេល​ច្រើនជាង​មួយខែ​ទៀត មុន​ពេលដែល​ទីផ្សា​ដោះដូរ​កីឡាករ​ត្រូវ​បិទទ្វារ ហើយ​អ្នកគាំទ្រ Arsenal ក៏​កំពុង​អង្គុយ​អត់ធ្មត់​ផងដែរ​ដើម្បី​រង់ចាំ​មើលថា​តើ​ខ្សែប្រយុទ្ធ​កំពូល​រូប​ណា​នឹង​យល់ព្រម​ចូលរួម​ជាមួយ​ពួកគេ​នោះ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់