adverise with khmeread 13689411 1013984758716439 1790140475 n

ឃាត់ខ្លួនបុរសម្នាក់ដោយរក្សាទុកសារធាតុញៀនខុសច្បាប់

    កណ្ដាល ៖ ​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​រក្សាទុក​ ​ដើម្បី​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ (​ម៉ា​ទឹកកក​) នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង​១៣ និង៤០​នាទី ចំណុច​បន្ទប់​ជួល​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ដោយឃាត់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ ស៊ឹ​ម វិសាល ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិ​ខែ្មរ ​មុខរបរ​កម្មករបោក​អ៊ុត​ ស្នាក់​​នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល​។​

    វត្ថុតាងដែល​ចាប់យក​រួមមាន៖ ១-​លុយ​ខ្មែរ​៩០.៨០០​រៀល, ​២-​ទូរ​ស័ព្ទអិន​ចុច​ពិល​០១​គ្រឿង ​ដែកកេះ​១, ៣-​ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​០១​កញ្ចប់​តូច​ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

    ​នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ពើក សហការ​ជាមួយ​ជំនាញ​ចុះ​ល្បាត​បានទទួល​ព័ត៌មាន​ពី​ប្រជាជន​ល្អ​ថា ​មាន​កេ្ម​ង​ប្រើប្រាស់​ថ្នាំញៀន ក្នុង​បន្ទប់​ជួល ហើយ​បាន​ចុះទៅពិនិត្យ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​មួយកញ្ចប់​តូច​។ ករណី​ខាងលើនេះ សមត្ថកិច្ច​បន្ត​ចាត់​ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់