adverise with khmeread 13689851 1013988345382747 1069805746 n

មនុស្សពីរនាក់គៀប​ជាប់​នឹង​រថយន្ត​បាន​ស្លាប់បាត់​បង់ជីវិត​ម្នាក់​

    កំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤​ ជិត​លោកយាយ​ម៉ៅ​ពេជ្រនិល​កាលពី​រសៀល​ថ្ងៃទី​១៧ ​កក្កដា​ ឆ្នាំ២០១៦​នេះ ដែល​តាម​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា​ បណ្តាលមកពី រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​ដឹក​ថ្ម​ពេញ ឡើង​ចំណោត​មិន​រួច​រអិល​ធ្លាក់​មក​បុក​សង្កត់​លើ​រថយន្ត​កូរ៉ូឡា មួយគ្រឿង​ទៀត​ដែល​កំពុង​បើ​កបរ​ពីក្រោយ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០-១០១​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

    សមត្ថកិច្ច​ឱ្យដឹងថា​ភ្លាមៗថា ​ជនរងគ្រោះ​ដែល​ជិះ​នៅ​លើ​រថយន្ត​កូរ៉ូឡា​ បាន​គៀប​ជាប់​ក្នុង​រថយន្ត​ក្នុងនោះ ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិតហើយ និង​ជនរងគ្រោះ​ម្នាក់ទៀត​ជា​អ្នក​បើកបរ​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​ជួយ​គាស់​យក ដើ​ម្បី​នាំទៅ​សង្គ្រោះ៕

adverise with khmeread

មតិយោបល់