adverise with khmeread 502715532

លោក Mark Ogden៖ Man Utd ត្រូវតែ​ស្វែ​ករក​ទិញ​កីឡាករ​ពីរ​នាក់​ទៀត​នៅ​ខែមករា​ខាងមុខនេះ​

ក្រុម​បិសាច​ក្រហម Manchester United ក្រៅពី​រង​នូវ​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ការដេញ​លោក Van Gaal ឥឡូវ​មក​ធ្ងន់​ក​ធ្លាក់មក ៦ ក្នុង​តារាង​ពិន្ទុ Premier League ថែ​មទៀត​។​

Man Utd បាន​ទន្ទឹងរង់ចាំ​ខែមករា​មកដល់​ដើម្បី​ចំណាយ​ទុន​ធំ​សម្រាប់​កីឡាករ​ចំណូល​ថ្មី ដែល​នឹងត្រូវ​លេង​ជា​ខ្សែប្រយុទ្ធ និង​ខ្សែការពារ​ស្លាប​ឆ្វេង​។ ភ្នាក់ងារ​ទិញដូរ​កីឡាករ លោក Ogden ជឿថា​ការ​ចំណាយលុយ​ទិញ​កីឡា​ចំណូល​ថ្មី​ក្នុង​តំណែង​ទាំងពីរ​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ក្រុម​របស់លោក Van Gaal ឲ្យ​រឹងមាំ​ជាក់​ជាពុំខាន​។​

​មុន Luke Shaw របួស Man Utd មាន​ក្បូន​ការពារ​រឹងមាំ​ខ្លាំង តែ​ក្រោយពេល​គ្មាន Luke Shaw ធ្វើ​ឲ្យ​ក្លឹប​ដុនដាប​យ៉ាងខ្លាំង ហើយ​ចំពោះ​កីឡាករ Marcos Rojo ក៏​នៅមាន​បញ្ហា​របួស​ស្មា​ថែមទៀត ដែល​នេះ​ជា​ក្ដីកង្វល់​ដ៏​ធំ​មួយ​របស់ Man Utd ក្នុង​តំបន់​ការការពារ​ក៏ដូចជា​តំបន់​ប្រយុទ្ធ​ផងដែរ​។​

Ogden បាន​និយាយថា "​វា​ជា​រឿង​ល្អ​ប្រសិនបើ Man Utd មាន​ខ្សែការពារ​ស្លាប​ឆ្វេង​មួយទៀត​ជំនួស Luke Shaw និង Rojo​។ ហើយ​ខ្ញុំ​គិតថា​គន្លឹះ​ក្នុង​ការធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​រឹងមាំ​បាន​ទាល់តែ​មា​នន​ណារ​ម្នាក់​លេង​ក្នុង​តំណែង​ការពារ​នេះ​ឡើងទៅ​ជួយ​នៅ​តំបន់​ប្រយុទ្ធ ទើប​អាចធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ដែល​នៅ​ខាងលើ​អាច​រក​គ្រាប់​បាល់​បាន ហើយ​វា​គឺ​អាស្រ័យ​លើ​ស្លាប​ឆ្វេង​នេះឯង​"៕

adverise with khmeread
ប្រភព៖ ​មេត្រូ

មតិយោបល់