adverise with khmeread Untitled 1

ត្រូវ​គ្រប់​ឡាន​! មាន​ត្រឹម​ស្មា​ត​ហ្វូ​ន​មួយ និង​ឧបករណ៍​កាមេរ៉ា​ពិសេស​នេះ លោកអ្នក​នឹង​អស់​បារម្ភ​រឿង​បើក​ថយក្រោយ

    ​មិនមែន​ដោយសារ​ឡាន​ចាស់ មានន័យថា អ្នក​ខកខាន​លក្ខណៈពិសេស​ជំនាន់​ទំនើប​នោះទេ​។ កាមេរ៉ា​បំពាក់​នៅ​ស្លាក​លេខ ហៅថា Pearl RearVision Backup Camera អាចជួយ​អ្នកមើល​ផ្លូវ​ខាងក្រោយ ដោយ​មិនចាំបាច់​ឱ្យ​ជាង​ដំឡើង​ឧបករណ៍​រញ៉េរញ៉ៃ ឬ ត្រូវការ​មនុស្ស​មកជួយ​នោះដែរ​។​

​    ​ប្រព័ន្ធ​ដ៏​ពិសេស​នេះ​គឺ​រួមមាន កាមេរ៉ា​ភ្ជាប់​នៅ​ស្លាក​លេខ​ឡាន ខ្សែ​មួយ​សម្រាប់​ដោ​តទៅ​រន្ធ OBD ក្នុង​រថយន្ត និង កម្មវិធី​ស្មា​ត​ហ្វូ​ន (App) មួយ​សម្រាប់​បង្ហាញ​រូបភាព​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។ ការចាប់​រូបភាព​បាន​ធំ​ទូលាយ​ល្អ​នឹង​ធ្វើឱ្យ​អ្នក​មើលឃើញ​សព្វកន្លែង​ទាំងអស់​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត​។ ហើយដោយ​សារ​ស៊ុម​កាមេរ៉ា​ខាងក្រោយ​អាច​សាក​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ​បាន ដូច្នេះ​លោកអ្នក​មិនចាំបាច់​ខ្វល់​រឿង​សាក​ថ្ម​នោះឡើយ​។    

​    ​ប្រព័ន្ធ​កាមេរ៉ា​នេះ​ផលិតឡើង​ដោយ​ក្រុមហ៊ុន Pearl Automation មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ហើយ​វា​មានតម្លៃ ៤៩៩,៩ ដុល្លារ​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់