adverise with khmeread France 689761

វីរបុរស​ដែល​ទប់ស្កាត់​ឡានធំ​កុំឱ្យ​បុក​ហ្វូងមនុស្ស​នៅ​ទីក្រុង Nice តាមពិត​គាត់​ក៏​ស្លាប់​ក្នុង​ហេតុការណ៍​នោះដែរ​

    ​សាក្សី​ម្នាក់​បាន​រៀបរាប់​អំពី​បុរស​ម្នាក់​បាន​ព្យាយាម​បញ្ឈប់​ឡាន​ដឹកទំនិញ​ខណៈ​វា​បាន​បោះពួយ​ឆ្ពោះទៅរក​ហ្វូងមនុស្ស​នៅក្នុង​ទីក្រុង Nice ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​    ​បើ​យោងតាម​អ្នកកាសែត​អាល្លឺម៉ង់​លោក Richard Gutjahr ដែល​កំពុង​ស្ថិតក្នុង​វិស្សមកាល បានឱ្យដឹងថា វីរបុរស​ជិះ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ខណៈ​គាត់​បាន​ប្រើ​ម៉ូតូ​ផ្ទាល់ខ្លួន​ដើម្បី​បញ្ឈប់​អ្នក​ដែល​បាន​វាយប្រហារ​នៅក្នុង​ទីក្រុង Nice​។​

​    ​អ្នកកាសែត​រូបនេះ​បាន​រៀបរាប់ថា ខណៈ​ពិ​ជ​ឃាត​បាន​បើករថយន្ត​ដឹកទំនិញ​ក្នុង​គោលបំណង​សម្លាប់​មនុស្ស​នៅលើ​ដងផ្លូវ​សម្រាប់​ដើរ​នៅ​ទីក្រុង Nice ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ៨៤ នាក់ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បាន​ព្យាយាម​បញ្ឈប់រថយន្ត​នេះ​ប៉ុន្តែ​ផ្ទុយទៅវិញ គាត់​បាន​បាត់​ជីវិត​ខ្លួនឯង​។​

​    ​លោក Richard Gutjahr បាន​ប្រាប់ BBC ថា "​រំពេច​នោះ ជាមួយ​មនុស្ស​និង​គ្រួសារ​ជាច្រើន​កំពុង​អបអរ​ពិធីបុណ្យ ឡាន​ដឹកទំនិញ​នេះ​បាន​បើក​សំដៅ​ទៅរក​ពួកគេ​សន្សឹមៗ​ហើយ​វា​មិន​បង្ខំ​នោះទេ ប៉ុន្តែ​អ្នក​អាច​សួរ​ខ្លួនឯង​ថា​តើ​រថយន្ត​នោះ​ធ្វើដំណើរ​ទៅ​ទីនោះ​ដើម្បី​អ្វី​?"​។​

​    ​បន្ទាប់មក​គាត់​បានឃើញ​អ្នកបើក​ម៉ូតូ​ម្នាក់​ព្យាយាម​បញ្ឈប់រថយន្ត​នោះ មុននឹង​ត្រូវបាន​វា​កិន​ពីលើ​ហើយ​មុននឹង​ប៉ូលិស​បាន​ព្យាយាម​បាញ់​អ្នក​បើកឡាន​។ នៅពេលនោះ​ហើយ​ដែល​គាត់​បានដឹងថា អ្នកបើករថយន្ត​នោះ​មាន​ចេតនា​បើ​កបំ​បុក​មនុស្ស​។​

​    ​គាត់​បាន​និយាយថា "​នៅពេលដែល​ការបំផ្លិចបំផ្លាញ​បានកើត​ឡើង រថយន្ត​នោះបាន​បន្ថែម​ល្បឿន​និង​ឈ្ពោះ​ទៅ​ត្រង់​ចំ​ហ្វូងមនុស្ស​។ ការ​ភ័យ​ស្លន់ស្លោ​បានកើត​ឡើង​នៅពេលដែល​ស្នូរ​កាំភ្លើង​បាន​បន្លឺឡើង​ហើយ​មានការ​បាញ់​គ្នា​ដោយ​កាំភ្លើង​ប្រហែល ១៥ ទៅ ២០ វិនាទី​។ នៅពេលនោះ​ហើយ​ដែល​អ្នក​រាល់គ្នា​បានដឹងថា វា​មិនមែនជា​ឧ​ប​ទ្ទវេ​ហុ​ហេតុ​ធម្មតា​នោះទេ​"​។​

​    ​គួរ​បញ្ជាក់ថា ជនបង្ក​ភេរវកម្ម​នេះ​មាន​ឈ្មោះថា  Mohamed Lahouaiej Bouhlel  ជា​ជនជាតិ​បារាំង​ដើមកំណើត​ទុយ​នេ​ស៊ី ប៉ុន្តែ​វរបុរស​មិនទាន់មាន​នរណា​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​៕

 

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់