01

មិន​នឹកស្មានថា​ត្រសក់ស្រូវ​មាន​ប្រសិទ្ធភាព​ព្យាបាល​មុខមុន និង​មុខជាំ​ដោយសារ​ពន្លឺ​ថ្ងៃ​យ៉ាងនេះ​សោះ​!

    ​ញ៉ាំ​ត្រសក់ស្រូវ​ជួយ​ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា ជំនួយ​ដល់​បេះដូង ខួរក្បាល និង​ជួយ​បញ្ចុះ​ទឹកនោម​។ ក្រៅពី​គុណសម្បត្តិ​នេះ វា​ក៏មាន​អត្ថប្រយោជន៍​មិនធម្មតា​ចំពោះ​សម្រស់​ដែរ​។ 

​    ​១. ព្យាបាល​មុខជាំ​ដោយសារ​ពន្លឺ​ថ្ងៃ​
​    ​- ត្រសក់​ស្រូវកន្លះ​ចានចង្កឹះ 
​    ​- ទឹកដោះគោឆៅ​កន្លះ​ពែង (១២០ មិ​ល្លី​លីត្រ​)

​    ​កិន​គ្រឿងផ្សំ​ទាំងពីរ​ចូលគ្នា​ឱ្យ​សព្វ រួច​យកមក​បិត​លើ​ស្បែក​ជាំ​រយៈពេល ១០ ទៅ ២០ នាទី បន្ទាប់មក​លាង​ជាមួយ​ទឹក​ត្រជាក់​។ វា​នឹង​បន្ថយ​ស្នាម​ជាំ​ឬ​រលាក​ដោយសារ​ពន្លឺ​ថ្ងៃ​បាន​យ៉ាងច្រើន ហើយ​បើ​ឧស្ស​ហ៍​ធ្វើ​វា អ្នកនឹង​អស់​បារម្ភ​រឿង​មុខជាំ​។ 

​    ​២. ព្យាបាល​មុន​
​    ​- ត្រសក់​ស្រូវកន្លះ​ចានចង្កឹះ​
​    ​- ទឹកដោះគោឆៅ​កន្លះ​ពែង (១២០ មិ​ល្លី​លីត្រ​)
​    ​- ពងមាន់ ១ គ្រាប់ (​យក​ទាំង​ផ្នែក​លឿង​)
​    ​
​    ​កិន​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ រួច​កូរ​ឱ្យ​ឡើង​ក្រាស់ ហើយ​បិត​លើ​មុខ ២០ ទៅ ៣០ នាទី ជាពិសេស​ត្រូវ​បិត​មុន​ម៉ោង​ចូល​គេង​។ បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ ឧស្សាហ៍​ធ្វើបែបនេះ​រាល់ថ្ងៃ លោកអ្នក​នឹង​ឃើញ​ផ្ទៃមុខ​បាត់​មុន​បន្តិច​ម្តងៗ​ដូច​ប្រាថ្នា​៕

អ្នកនឹងចូលចិត្ត

មតិយោបល់