1 copy

ចង់បាន​កូនស្រី​គាត់​? ម្តាយក្មេក​មុន​រើស​កូនប្រសា គាត់​សម្លឹងមើល ៧ ចំណុច​នេះ​

    ​ម្តាយ​គ្រប់រូប​តែង​ចង់ឱ្យ​កូនស្រី​ខ្លួន​មាន​សុភមង្គល ហើយ​គាត់​មិន​បដិសេធ​ចំពោះ​ការដែល​កូនស្រី​មាន​មិត្ត​ប្រុស​នោះឡើយ ប៉ុន្តែ​មុននឹង​គាត់​សម្រេចចិត្ត​ទួល​យក​មនុស្ស​ប្រុស​ម្នាក់​នោះមក​ធ្វើជា​កូនប្រសា គាត់​នឹង​សម្លឹងមើល ៧ ចំណុច​នេះ​។​
​    ​
​    ​១. កូនប្រសា​ចេះ​អៀនប្រៀន​
​    ​មិន​ថា​អ្នកជា​កូនប្រសា​អស្ចារ្យ​ប៉ុនណា​នោះទេ ប្រសិនបើ​អ្នក​ហៅ​ឈ្មោះ​ម្តាយក្មេក​ប្រៀប​បីដូច​គាត់​ជា​មិត្តភក្តិ ឬ​បងស្រី នោះ​គាត់​ច្បាស់​ជា​មិន​សប្បាយចិត្ត​ទេ​។ គាត់​ច្បាស់​ជា​ចង់ឱ្យ​អ្នកចេះ​អៀនប្រៀន និង​គោរព​គាត់​។ ស្តាប់ទៅ​ដូច​ចម្លែក ប៉ុន្តែ​ម្តាយ​ភាគច្រើន​សារភាពថា​ពួកគាត់​ពិតជា​ចង់​លើក​កូនស្រី​គាត់​ឱ្យ​កូនប្រសា​ណា​ដែល​ចេះ​អៀនប្រៀន​ពិតមែន​។ 

​    ​២. ប្រឹងប្រែង​ក្នុង​ការងារ​
​    ​គាត់​អាច​ចូលចិត្ត​មិត្ត​ប្រុស​របស់​កូនស្រី​គាត់ ដែល​ដេក​ត្រមក់ ប៉ុន្តែ​គាត់​មិនអាច​ទទួល​យកមក​ធ្វើជា​កូនប្រសា​បានទេ​។ គាត់​ចង់បាន​កូនប្រសា​ដែល​ខំប្រឹងប្រែង​ធ្វើការ និង​មាន​មហិច្ឆតា​ធំ​ក្នុង​ជីវិត​។ ទោះជា​កូនប្រសា​នោះ​មិនសូវមាន​ទ្រព្យសម្បត្តិ​លុយកាក់​ក្តី ក៏​គាត់​នៅតែ​សង្ឃឹមថា​កូនប្រសា​គាត់​នឹង​ក្លាយជា​មនុស្ស​មានកំណើត​ខ្ពង់ខ្ពស់ ដោយសារតែ​ការព្យាយាម​តស៊ូ​នេះឯង​។ 

​    ​៣. បុរស​នោះ​ឧស្សាហ៍​មកលេង​ផ្ទះ​អនាគត​ម្តាយក្មេក​
​    ​អ្នក​ទាំងពីរ​គ្រាន់តែ​ដើរលេង​ក្រៅ​ជាមួយគ្នា និង បង្ហាញ​ភាពស្និទ្ធស្នាល​ដាក់គ្នា​នៅ​មិន​គ្រប់គ្រាន់​ទេ ទាល់តែ​បាន​រៀបការ​ទើប​គេ​ហៅថា​ទទួលបាន​ស្នេហា​ពិត​។ ប៉ុន្តែ​ដើម្បី​បាន​រៀបការ ខាង​ប្រុស​ត្រូវ​ឧស្សាហ៍​មកលេង​ផ្ទះ​ខាង​ស្រី​ឱ្យបាន​ញឹកញាប់​។ ម្តាយក្មេក​គ្រប់រូប​សារភាពថា គាត់​មាន​អារម្មណ៍​កក់ក្តៅ ទុកចិត្ត និង​ស្រឡាញ់ ដែល​អនាគត​កូនប្រសា​ចូលចិត្ត​មកលេង​ផ្ទះ​គាត់​។ 

​    ​៤. គាត់​ជាម​នុស្ស​ស្មោះត្រង់​និង​មាន​សីលធម៌​ខ្ពស់​
​    ​គ្រប់​ម្តាយ​ទាំងអស់​អាច​សង្កេត​ដឹង​ភ្លាម​ថា អនាគត​កូនប្រសា​គាត់​មានចិត្ត​ស្មោះត្រង់​ឬក៏​អត់​តាមរយៈ​ការសង្កេត​ឥរិយាបថ​ខាងក្រៅ​។ ឧទាហរណ៍​ថា គាត់​អញ្ជើញ​ខាង​កូនប្រុស​ជួបជុំ​ជប់លៀង​ដោយមាន​សាច់ញាតិ​ខាង​ស្រី និង​មិត្តភក្តិ​ស្អាតៗ​ជាច្រើន​ចូលរួម​ផងដែរ​។ ប្រសិនបើ​អ្នក​ស្មោះត្រង់ អ្នក​នឹងមិន​បង្ហាញ​ច​រឹក​ជ្រួលជ្រើម​ពេល​ឃើញ​ស្រី​ស្អាត​នោះទេ​។ ការរក្សា​សីលធម៌​ខ្ពស់​មិន​ជ្រួលជ្រើម​នេះហើយ​ជា​ទំនុកចិត្ត​លេខ ១ ដែល​ម្តាយ​ក្មេង​ចង់បាន​។ ដូច្នេះ​អ្នក​ត្រូវតែ​ចេះ​បត់បែន​។ 

​    ​៥. ស្អាតបាត​
​    ​គ្មាន​ម្តាយក្មេក​ណា​ចង់ឃើញ​កូន​ខ្លួនឯង​រៀបការ​ជាមួយ​បុរស​ទុក​ពុកមាត់​ដូច​ចោរ ចោះ​ក្រវិល ជក់បារី ទុក​សក់វែង ហាយ​ឡាយ​សក់​និង​ហួច​ក្នុងផ្ទះ​នោះទេ​។ ដូច្នេះ​បើ​ចង់បាន​កូនស្រី​គាត់ អ្នក​ត្រូវតែ​រៀបចំ​ខ្លួនឯង​ឱ្យ​ស្អាតបាត​។ 

​    ​៦. ចេះ​កំប្លែង និង​មិន​សោះកក្រោះ​
​    ​គាត់​ជាម​នុស្ស​ដែល​សម្បូរ​រឿង​សប្បាយ​ច្រើន​ត្រូវ​និយាយ ហើយ​ពេល​គាត់​គ្រាន់តែ​បង្ហើប​មួយ​ឃ្លា គ្រប់គ្នា​សើច​ក្អាកក្អាយ សឹង​ចុកពោះ​។ ម្តាយ​ទាំងឡាយ​ចង់បាន​កូនប្រសា​បែបនេះ តែ​កុំ​កំប្លែង​ដល់​ថ្នាក់​ជ្រុល​ហួស​សំដី​។ 

​    ​៧. ម្តាយ​ក្មេង​ចង់ឃើញ​អនាគត​កូនប្រសារ​ជាម​នុស្ស​ចេះ​ថ្លឹងថ្លែង និង​មាន​ហេតុផល​
​    ​ម្តាយ​គ្រប់រូប​តែ​ចង់ឃើញ​មិត្ត​ប្រុស​របស់​កូនស្រី​គាត់​ជា​មនុស្ស​មាន​ហេតុផល និង​ឆ្លាត​វៃ​។ បុរស​នោះ​អាច​ដោះស្រាយ​បញ្ហា​ស្មុ​គ្រ​ស្មាញ និង​មិន​ធ្វើឱ្យ​កូនស្រី​គាត់​ទឹកភ្នែក​ដោយសារ​ភាព​កំសាក​រួច​រា​ចំពោះ​បញ្ហា​នៅខាងមុខ​នោះឡើយ​៕

ប្រភព៖ LifeHack

អ្នកនឹងចូលចិត្ត

មតិយោបល់