adverise with khmeread 23fg5tr

ត្រាំ​ជើង​អ្នក​ក្នុង​ទឹកក្រូច​ភ្លា ២ ដង​ក្នុង​មួយថ្ងៃ អ្នកនឹង​អរគុណ​ចំពោះ​ទឹក​នេះ​ជា​រៀងរហូត​!

    ​សម្រស់​គឺ​សំខាន់​ណាស់​សម្រាប់​ស្ត្រីភេទ​។ សម្រាប់​មិត្ត​ស្ត្រី​ខ្លះ​មានការ​ងារ​ធ្វើ​ច្រើន ដែល​ត្រូវឱ្យ​មានការ​ចល័ត​គ្រប់កន្លែង​បណ្ដាល​ឱ្យជើង​ក្រិន ស្ងួត និង​ប្រេះ​កែងជើង​។​

​    ​មាន​ផលិតផល​សម្រាប់​លាប​ឱ្យ​ស្រ​ឡូ​ន ប៉ុន្ដែ​ផលិតផល​ទាំងនោះ​មានតម្លៃ​ថ្លៃ​ហួស​ពី​សមត្ថភាព​ប្រាក់ខែ​រប​ស់​អ្នក​ក្នុង​ការទិញ​យកមកប្រើ​ប្រាស់​។​

​    ​យ៉ាងណាមិញ មាន​វិធី​ធម្មជាតិ​មួយ​ដែល​សម្រួល​ដល់​ការទិញ​ផលិតផល​ទាំងនោះ​ដោយ​ចំណាយ​តិច​បំផុត​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹក​ក្ដៅ​ឧណ្ហៗ ៤ ទៅ ៥ លីត្រ​
​    ​- ម្សៅ​មេនំ​បុ័ង ឬ Baking Soda ៣ ស្លាបព្រា​បាយ​
​    ​- អេ​ប៉ុង​
​    ​- ក្រូច​ភ្លា ១ ផ្លែ​ចិត​ជា​ចំណិតៗ​

​    ​* របៀប​រៀបចំ និង​ប្រើប្រាស់​
​    ​ដាក់​ម្សៅ​មេនំ​បុ័ង​ចូលក្នុង​ទឹក​ក្តៅ​កូរ​ឱ្យ​សព្វ បន្ទាប់មក​បោះ​ក្រូច​ភ្លា​ចូល និង​ត្រាំ​ជើង ១៥ ទៅ ២០ នាទី​។ ក្រោយ​ត្រាំ​រួច​យក​អេ​ប៉ុង​ត្រដុស​បាតជើង​។​

​    ​លាបប្រេង​រក្សា​សំណើម ហើយ​បន្ទាប់មក​ពាក់​ស្រោមជើង​ចូល​គេង​។ ត្រូវ​ចាំ​ត្រាំ​ជើង​មុនពេល​ចូល​គេង ហើយ​ធ្វើបែបនេះ ១ ទៅ ២​ដង​ក្នុង​មួយ​សប្ដាហ៍ លោក​អ្នកនឹង​ទទួលបាន​ជើង​ស្រ​ឡូ​ន​ស្អាន មិន​ក្រិន មិន​ស្ងួត និង​មិន​ប្រេះ​៕

adverise with khmeread
ប្រភព៖ healthyfoodhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់