Untitled 1

មិនធម្មតា​ឡើយ កាំភ្លើង​ឡាស៊ែរ​នេះ​អាច​ដុត​ភ្នែក​មនុស្ស​ឱ្យ​ឆេះ​ខ្វាក់​បាន​!

    ​នេះ​គឺជា​ឡាស៊ែរ​កម្លាំង ២០០ វ៉ា​ត់ ហៅថា Bazooka មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ដុត​កម្ទេច​ធុង​កុំព្យូទ័រ​មួយ​បាន និង​ឈើ​មួយ​ដុំ​។ លោក Drake Anthony បាន​បង្កើត​អាវុធ​ឡាស៊ែរ​នេះ​ឡើង​ជាមួយនឹង​លោហៈ​សំណល់​អេតចាយ និង​គ្រឿង​អេ​ឡិច​ត្រ​និ​ច​ដែល​គាត់​ទិញ​ពី​វេ​ប​សាយ eBay មក​។​

​    ​មិន​ត្រឹម​ប៉ុណ្ណោះ​ទេ វា​អាច​កម្ទេច​ភ្នែក​លោកអ្នក​បាន​ផងដែរ​។ ដោយសារ​មានចិត្ត​ស្រឡាញ់​ផ្នែក​ឡាស៊ែរ​នេះ ទើប​លោក Drake Anthony សម្រេចចិត្ត​បង្កើត​កាំភ្លើង​ឡាស៊ែរ​នេះ​ឡើង​។ លោក Anthony បាន​ផុស​វីដេអូ​គំរូ​នៃ​គម្រោង​នេះ​តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ​។ ក្នុង​កន្លងទៅ គាត់​បាន​បង្កើត​ដាវ​ឡាស៊ែរ កាំភ្លើង​ឡាស៊ែរ និង​អាវុធ​ឡាស៊ែរ​ផ្សេងទៀត​ជាច្រើន​ផងដែរ​៕

 

 

ប្រភព៖ techinsider

មតិយោបល់