adverise with khmeread 1

រឿង​ធំ​ជាមួយ​ប៉ាៗ​ហើយ​! កូនស្រី​ច្បង Obama ត្រូវបាន​ប្រទះឃើញ​ចូល​ក្លឹប ១៨+ ដាច់​យប់​នៅ​ប្រទេស​ហូ​ឡង់​

    ​កូនស្រី​ច្បង​របស់លោក​ប្រធានាធិបតី Barack Obama ត្រូវបាន​គេ​ប្រទះឃើញ​ផឹកស្រា​ពេញ​មួយ​យប់​ថ្ងៃទី ៩ កក្កដា​កន្លងទៅនេះ​នៅ​ក្លឹប The Sugar Factory នៅក្នុង​ទីក្រុង Amsterdam នៃ​ប្រទេស​ហូ​ឡង់​។ នេះ​បើ​យោងតាម​វេ​ប​សាយ show.nl​។​

​    ​កញ្ញា Malia Obama បានមក​ដល់​ក្លឹប​សម្រាប់​មនុស្ស​មាន​វ័យ ១៨ ឡើង​ជាមួយ​មិត្តភក្តិ​បីនាក់​របស់ខ្លួន ហើយ​បើ​យោងតាម DJ Youri Roest ដែលជា​អ្នក​ចាក់​ភ្លេង បាន​ប្រាប់ថា "​អ្នក​រាល់គ្នា​ពិតជា​ឆាប់​ស្រវឹង​ណាស់ ហើយ​សូម្បីតែ​ខ្ញុំ​ក៏​ស្រវឹង​បន្តិច​ផងដែរ ប៉ុន្តែ​ខ្ញុំ​នៅចាំ​ថា ខ្ញុំ​ឱ្យ​ក្មេងស្រី​ទាំងនោះ​ម្នាក់​មួយ​កែវ​ដោយ​លាយ​ជាមួយ​ស្រា​វូដ​កា​"​។​

​    ​DJ រូបនេះ​បាន​បន្តថា "​នាង (Malia Obama) ជា​អ្នករាំ​ដ៏​អស្ចារ្យ​ដូច​ទៅនឹង​ឪពុក​របស់​នាង​អ៊ីចឹង​។ នាង​ពិតជា​រលូន​ហើយ​ថែមទាំង​មាន​ត្រគាក​អ៊ែ​ម​ទៀត​។ នាង​ពិតជា​គួរ​ស្រឡាញ់​ហើយ​នាង​បាន​រាំ​ហុច​បែប​អាស​មិនធម្មតា​ទៀតផង​។ ប៉ុន្តែ​បន្ទាប់មក​ខ្ញុំ​ហាក់​ស្រវឹង​ខ្លាំង​ហើយ​ត្រូវ​សម្តែង​នៅ​កន្លែង​ផ្សេងទៀត ដូច្នេះ​ខ្ញុំ​ក៏​មិនបាន​ចាំ​រឿង​អ្វី​ផ្សេងទៀត​ពី​នាង​នោះទេ​ដែល​នេះ​ពិតជា​ធ្វើឱ្យ​ខ្ញុំ​សោកស្តាយ​ណាស់​នៅពេលនោះ​"​។​

​    ​ទោះយ៉ាងណា DJ នោះបាន​បន្តថា នាង​បាន​បដិសេធថា​នាង​មិនមែនជា​មនុស្ស​ត្រកូល Obama ដើម្បី​ចៀសវាង​ចំណាប់អារម្មណ៍​ពី​សាធារណជន​។​

​    ​លោក Roest បានបញ្ចប់​សេចក្តី​ថា "​ខ្ញុំ​គិតថា នាង​បាន​ត្រឡប់ទៅផ្ទះ​ប្រហែលជា​ម៉ោង ៣:៣០ ទៀបភ្លឺ​។ ខ្ញុំ​គិតថា​នេះ​គឺ​ព្រោះតែ​អ្នក​រាល់គ្នា​ជាប់រវល់​ជប់លៀង​ហើយ​ទើបតែ​ដឹងថា នាង​បាន​នៅ​ទីនោះ​"​។​

​    ​កញ្ញា Malia Obama បានមក​ដល់ទី​ក្រុង Amsterdam ដើម្បី​បន្តដំណើរ​ទៅ​ទ្វីបអាហ្វ្រិក​ជាមួយ​ម្តាយ​របស់​នាង​គឺ​អ្នកស្រី Michelle និង​ប្អូនស្រី Sasha​។ អ្នក​ទាំងបី​កំពុងមាន​បេសកកម្ម​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​សម្រាប់​មូលនិធិ Let Girls Learn Initiative៕

 

adverise with khmeread
ប្រភព៖ show.nl

អ្នកនឹងចូលចិត្ត

មតិយោបល់