adverise with khmeread  87427557 30bf4ad6 440b 4737 81a0 7602f62b5d13

ដំណឹង​ព្រមាន​អំពី​ភេរវកម្ម​ធ្វើ​ឲ្យ​បែលហ្ស៊ិក​សម្រេចចិត្ត​ផ្អាក​ពិធី​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​

​តាម​ប្រភព​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ការបាញ់​កាំជ្រួច និង​ពិធី​អបអរ​នានា​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី​ត្រូវបាន​លុបចោល​អស់ហើយ​នៅ​រដ្ឋធានី​ព្រុ​ច​សែ​ល​របស់​បែលហ្ស៊ិក ដោយសារតែ​សញ្ញា​ព្រមាន​អំពី​ភេរវកម្ម​។ 

​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក លោក Charles Michel បាន​មានប្រសាសន៍ថា ការសម្រេចចិត្ត​លុយ​ចោល​ពិធី​ឆ្លង​ឆ្នាំនេះ​ធ្វើឡើង​គឺ​ដោយសារ​ព័ត៌មាន​ដែល​លោក​ទទួលបាន ខណៈដែល​កាលពីដើម​សប្តាហ៍​នេះ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​សង្ស័យ​ពីបទ​រៀបចំ​វាយប្រហារ​អំឡុង​រដូវ​បុណ្យទាន​នៅ​រដ្ឋធានី​បែលហ្ស៊ិក​។ 

​បែលហ្ស៊ិក​បាន​ប្រុង​ជើងការ​ខ្ពស់​ចាប់តាំងពី​ការវាយប្រហារ​ថ្ងៃទី ១៣ វិច្ឆិកា​ក្នុង​ទីក្រុង​ប៉ារីស​មកម្ល៉េះ ហើយ ជនដៃដល់​ជាច្រើន​នាក់​ត្រូវគេ​ជឿថា​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​បែលហ្ស៊ិក​នេះឯង​៕ 

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់