adverise with khmeread 1

កម្មវិធី​ដ៏​ឡូយ​នេះ កំពុង​ធ្វើឱ្យ​អ្នក​ប្រើ iPhone លង់​នឹង​ការថតរូប ដោយសារ​លក្ខណៈពិសេស​ក្នុងការ​បំ​លែង​ទៅជា​រូបគំនូរ​ធម្មជាតិ​

    ​កាលពីពេល​ថ្មីៗ​នេះ ពិភពលោក​កំពុង​កក្រើក​ក្នុង​ការទាញយក​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នៅលើ App Store ដែលមាន​ឈ្មោះថា Prisma​។​

​    ​កម្មវិធី​នេះ អាច​កែប្រែ​រូបភាព​របស់​អ្នក​ទៅជា​សិល្បៈ​គំនូរ​ជាច្រើន​បែបយ៉ាង​អស្ចារ្យ​ដោយ​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​

​    ​ពិតណាស់ ប្រសិនបើ​លោកអ្នក​ចូលចិត្ត​កែច្នៃ​រូបភាព លោកអ្នក​ពិតជា​ពេញ​ចិត្តនឹង​កម្មវិធី​ថ្មី​នេះ ដែល​វា​នឹង​ផ្តល់នូវ​ស្ទីល​ដូចជា​រូបគំនូរ The Scream ដែលជា​ស្នាដៃ​របស់​វិចិត្រករ​ន័​រ​វែ​ស លោក Edvard Munch កាលពី ១០០ ឆ្នាំមុន​។​ល​។​

​    ​សម្រាប់​ប្រិយមិត្ត Android ប្រហែលជា​រង់ចាំ​រហូត​ដល់​ខែក្រោយ​ឬក៏​យូរ​ជាង​នេះ​បន្តិច​ទើប​អាច​ទាញយក​កម្មវិធី​ដ៏​ឡូយ​នេះ​បាន​៕

adverise with khmeread
ប្រភព៖ techinsider
app

មតិយោបល់