adverise with khmeread Untitled 1

Napoli ចង់​លក់ Higuain ទៅ Arsenal ជាង Juventus

    ​Napoli នឹង​ពេញចិត្ត​ផ្ទេរ Gonzalo Higuain ទៅកាន់​កាំភ្លើង​ធំ Arsenal ជាជាង Juventus​។ នេះ​បើតាម​សេចក្តីរាយការណ៍​កាសែត​ក្នុងស្រុក​ប្រទេស​អ៊ីតាលី​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​ភ្ជាប់​យ៉ាងខ្លាំង​ជាមួយ​ការផ្ទេរ​ទៅកាន់​ទឹកដី Emirates ក្នុង​ទីផ្សារ​ដោះដូរ​រដូវក្តៅរ​បស់​អឺរ៉ុប​បច្ចុប្បន្ន ហើយ​ក្រុម​របស់លោក Arsene Wenger គឺជា​ក្រុម​ដែលមាន​លទ្ធភាព​ខ្ពស់​ជាងគេ​ដើម្បី​ទទួលបាន​គាត់​ច្រើនជាង​ក្រុម​យក្ស Juventus ក្នុង​អ៊ីតាលី Serie A ។​

​    ​យោងតាម​ប៉ុស្តិ៍​វិទ្យុ Radio Crc អ៊ីតាលី​បានឱ្យដឹងថា Napoli មាន​ភាព​រីករាយ​ក្នុងការ​អនុញ្ញាតឱ្យ Higuain ផ្លាស់​ទៅ​ក្រុម​បរទេស​ជាជាង​ផ្ទេរ​ទៅ​ក្លឹប​គូប្រជែង​ផ្ទាល់​របស់ខ្លួន​ក្នុងប្រទេស​អ៊ីតាលី ហើយ​គាត់​បាន​បើកចំហ​ជាស្រេច​ដើម្បី​ចូលរួម​ជាមួយ Arsenal​។​

​    ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ​ត្រូវគេ​ជឿថា​ជា​អ្នកគាំទ្រ​ដ៏​ធំ​ម្នាក់​នៃ​លី​ក​កំពូល​អង់គ្លេស Premier League និង​មាន​ឆន្ទៈ​សាកល្បង​ដោយ​ខ្លួនឯង​នៅ​ទីនោះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់