adverise with khmeread Untitled

Joe Cole ស៊ុត​មួយ​គ្រាប់​នេះ​ស្អាត​ជាង Ronaldo ទៀត​

    ​នៅពេលណា​ដែលមាន​ការ​រំ​ឮ​ក​ឈ្មោះ Joe Cole រឿង​ដំបូង​ដែល​លេចឡើង​នៅក្នុង​ការចងចាំ​របស់​មនុស្ស​ភាគច្រើន​គឺ​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក World Cup ២០០៦ របស់គាត់​ជាមួយនឹង​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ក្នុងជំនួប​ជាមួយ​អាល្លឺម៉ង់​។​

​    ​លុះត្រាតែ​អ្នកជា​ប្រិយមិត្ត​តោ​ខៀវ Chelsea ពិតប្រាកដ​ណាស់​ទើប​ដឹង​រឿងនេះ​។ ផ្ទុយ​មកវិញ អ្នកនឹង​នៅចាំ​ថ្ងៃ​រុងរឿង​របស់គាត់ និង Damien Duff ដែល​ក្រឡុក​ខ្សែការពារ​គូប្រជែង​យ៉ាង​សម្បើម​ដៃ​ក្នុង​ជំនាន់​អ្នក​ទាំងពីរ​កំពុង​លេង​ឱ្យ Chelsea​។​

​    ​ប៉ុន្តែ ចាប់តាំងពី​គាត់​បាន​ចាក​ចេញពី​ក្រុម​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​ក្នុង ២០១០ អាជីព​របស់គាត់​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ការចំណាយ​ពេល​ដ៏​សោះកក្រោះ​នៅ Liverpool និង Aston Villa ក៏ដូចជា​ការចំណាយ​ពេល​នៅ​លី​ក​លំដាប់​ទី​បី​អង់គ្លេស​ក្រុម Coventry កាលពីពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​ភ្លេច Joe Cole សម័យ​ចាស់​បាត់ទៅហើយ​។​

​    ​ទោះជា​យ៉ាងណាក្តី ដោយបាន​ចូលរួម​លេង​ឱ្យ​ក្រុម Tampa Bay Rowdies ក្នុង​លី​ក​បាល់ទាត់​អាមេរិក​ខាងជើង NASL (​លី​ក​លំដាប់​ទី​ពីរ​នៅក្រោម MLS) តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ​រូបនេះ​បាន​បង្កើត​គ្រាប់​បាល់​មួយ​ដ៏​អស្ចារ្យ​។​

​    ​អតីត​វីរបុរស​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បាន​ដក់​ទ្រូង​ទប់​បាល់ មុនពេល​ដែល​គាត់​ប្រើប្រាស់​បច្ចេកទេស​ស៊ុត​បាល់​ក្បាច់ Bicycle Kick ដែល​អ្នកចាំទី​មិនអាច​សង្គ្រោះ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​គ្រាប់​នេះ​បានឡើយ​។​

​    ​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​នឹងធ្វើ​ឱ្យ​អ្នក​ជឿជាក់ថា ជាការ​ពិត​គាត់​ធ្វើ​វា​បាន​ប្រសើរ​ជាង Cristiano Ronaldo ទៅទៀត​ខណៈដែល​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អធិរាជ​សរូប​នេះ​មិន​ធ្លាប់បាន​ស៊ុត​បញ្ចូល​ទី​ក្បាច់​បែបនេះ​យ៉ាង​អស្ចារ្យ​ពីមុន​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់