adverise with khmeread 1 %281%29

រថយន្ត​ដឹក GAS LPG មួយគ្រឿង​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​ជាង​២០​កង់​

    ភ្នំពេញ ៖ រថយន្ត​ដឹក Gas LPG ប្រភេទ​សណ្តោង​មួយគ្រឿង សង្ស័យ​អ្នកបើកបរ​ងងុយដេក​ជ្រុល​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​ជា​២០​កង់ និង​ជ្រុល​ទៅបុក ក្បាល​បូមទឹក​អគ្គិភ័យ​ធ្លាយ​បាញ់​ទឹក​ពេញ​ផ្លូវ​ថែមទៀត។​

    ហេតុការណ៍​នេះ​ម៉ោង​១២ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៨ ​កក្កដា​ ឆ្នាំ​២០១៦​ បណ្តោយ​ផ្លូវ​មុនី​វង្ស ក្បែរ​ក្រុមហ៊ុន smart ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុគេ​ឃើញ រថយន្ត​ដឹក GAS LPG មួយគ្រឿង​ក្បាល​ពណ៌បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3D -2881 បើតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិស​ពី​ជើង​ទៅ​ត្បូង។​

    លុះ​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​បណ្តាលឱ្យ​បាក់​អស់​ជាង​២០​កង់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក ក្បាលរ៉ូបី​ណេ​បូ​ប​ទឹក​សម្រាប់​រថយន្ត​ពន្លត់អគ្គីភ័យ បណ្តាលឱ្យ​ធ្លាយ​បាញ់​ទឹក​ពេញ​ផ្លូវ​ និង​ជ្រុល​ទៅបុក​ផ្ទប់ សួនផ្ការ​ក្រុមហ៊ុន​ស៊ី​ណូ បណ្តាលឱ្យ​រថយន្ត​រង​ការ​ខូ​ត​ខាត ទៅមុខ​លែងរួច។ ក្រោយ​នោះ​ភ្លាម​អ្នកបើក​បាន​រត់​ចាកចេញ បន្សល់ទុក​រថយន្ត​កន្លែងកើតហេតុ។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ទៅដល់​កន្លែងកើតហេតុ និង​បាន​ទាក់ទង​ទៅខាង​រដ្ឋាករទឹក និង​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​យក​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ៕​

adverise with khmeread

មតិយោបល់