adverise with khmeread Untitled 1

អតីត​ខ្សែប្រយុទ្ធ​តោ​ខៀវ Demba Ba ជួប​សំណាងអាក្រក់​រងរបួស​បាក់ជើង​ក្នុង​លី​ក​ចិន​

    ​អតីត​ខ្សែប្រយុទ្ធ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League កីឡាករ Demba Ba បាន​របួស​បាក់ជើង​ម្ខាង​ដ៏​អាក្រក់ ដែល​បានបញ្ចប់​អាជីព​ដ៏​មាន​សក្តានុពល​របស់គាត់​ទៅហើយ ខណៈដែល​គាត់​កំពុង​លេង​ក្នុងការ​ប្រកួត​មួយ​នៅ​លី​ក​កំពូល​ចិន Chinese Super League​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​សេ​ណេ​ហ្គា​ល់វ័យ​៣១ ឆ្នាំ​រូបនេះ បាន​ដួល​នៅក្នុង​អំឡុងពេល​រត់ដ​ណ្តើ​ម​បាល់ និង​ប៉ះ​ជើង​ជាមួយ​កីឡាករ​គូប្រជែង​ម្នាក់ ដែល​បណ្តាលឱ្យ​ជើងឆ្វេង​របស់គាត់​បត់​ជា​ពីរ​។​

​    ​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង ខណៈដែល​គាត់​កំពុង​លេង​ឱ្យ​ក្លឹប Shanghai Shenhua នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Shanghai SIPG កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម Shenhua លោក Gregorio Manzano បាន​និយាយថា "​វា​អាច​នឹង​បញ្ចប់​អាជីព​របស់គាត់​"​។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម  West Ham, Newcastle និង Chelsea រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​ប្រទេស​ចិន​ពី​ក្លឹប​បាល់ទាត់​តួ​គី Besiktas ក្នុងតម្លៃ​ខ្លួន ១២​លាន​ផោន (​ជិត​១៦​លាន​ដុល្លារ​) កាលពី​ខែកក្កដា​ឆ្នាំមុន​។​

​    ​គាត់​គឺជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​នៅក្នុង​លី​ក​កំពូល​ចិន​ជាមួយនឹង​គ្រាប់​បាល់​ចំនួន ១៤​គ្រាប់​ក្នុង​កាល​ប្រកួត​ចំនួន ១៨​លើក​ក្នុង​រដូវ​កាល​នេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់