adverise with khmeread 1 %281%29

អាសូរ​ខ្លាំងណាស់​! ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ប្តី​រត់ចោល​បាត់​ឈឺពោះ​ជាង​៤​ម៉ោង​ទើប​សម្រាល​តែ​កូន​ក៏...

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ទើប​មានកូន​ដំបូង​ដែលមាន​ប្តី​អាយុ​ក្មេង​ជាង​មានចិត្ត​មិន​ស្មោះ ត្រង់​សាវា បាន​លួចលាក់​មាន​ស្រី​ថ្មី ក្បត់ចិត្ត​នាងហើយ​នៅពេលដែល​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ ប្ដី​ហេងស៊យ​ម្នាក់​នោះ បាន​ដាច់ចិត្ត​ចុះចោល​នាង​ទៅ​រស់នៅ​ជាមួយ​ស្រី​ថ្មី​នោះ​បាត់​គ្មានអាល័យ ទុក​ឱ្យ​រូបនាង​ពពោះ​ម្នាក់ឯង​រងទុក្ខវេទនា។​

    នាង​គ្មាន​ទីពឹង​នោះទេ ក្រោយ​ប្ដី​ចិត្ត​សាវា​ចាកចោល​ទៅ នាង​បាន​ដើរ​ស៊ីឈ្នួល លាងចាន លាង​ឆ្នាំ និង​បោកគក់​សម្លៀកបំពាក់ តាមផ្ទះ​គេ​បាន​ប្រាក់ បន្តិចបន្តួច ទិញ​បាយ​ហូប​។ រហូតមកដល់​ពេលនេះ នាង​ផ្ទៃពោះ​របស់​នាង​បាន​គ្រប់​ខែ ត្រូវ​សម្រាលកូន ប៉ុន្តែ​មិនបាន​កើតមក​ភ្លាមៗនោះឡើយ ស្រាប់​តែមាន​អាកា​រៈ ឈឺ​ចុក​ណែន​ក្នុង​ពោះ និង​មាន​ធ្លាក់ឈាម​ជា ច្រើន​ថែម​ទៀតផង​។​

    ខណៈនោះ​គ្មាន​នរណាម្នាក់​បានដឹង​ភ្លាមៗ​នោះទេ​រយៈពេល​ជាង​៤​ម៉ោង ក្រោយមក ទើប​អ្នកជិតខាង​ដឹង  បាន​រៃ​លុយ​គ្នា​បាន​ចំនួន​៥០​ដុល្លារ និង​បាន​ហៅ​រថយន្ត​ពេទ្យ​ដឹក​នាង​ទៅ​សង្គ្រោះ ហើយ​កូន​នាង​បានកើត​មកហើយ ប៉ុន្តែ​ជា​អកុសល កូន​នោះបាន​ស្លាប់បាត់​ទៅវិញ ឯ​រូបនាង​ក៏មាន​សុខភាព ទ្រុឌទ្រោម​ផងដែរ​។​

    ហេតុ​ការ​ណ៏​នោះបាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​បន្ទប់​ផ្ទះជួល ស្ថិតក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ស្ត្រី​រងគ្រោះ​ខាងលើ​នោះ​ឈ្មោះ សួន ថា​វី អាយុ​៣៩​ឆ្នាំ មុខរបរ ដើរ​ស៊ី​ឈ្នួល​ធ្វើការ​តាម​ផ្ទះ​ឱ្យ​គេ​ដូចជា បោកគក់​សម្លៀកបំពាក់ និងលាងចាន​ឆ្នាំង​ឱ្យ​គេ​។ នាង​បាន​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ខាងលើ និង​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។



    ដោយឡែក​ប្តី​ដែល​រត់ចោល​នាង​នោះ ឈ្មោះ សាយ សា​រុំ អាយុ​៣៥​ឆ្នាំ មុខរបរ សន្តិសុខ ក្រុម​ហ៊ុន​ឯកជន មាន​ស្រុកកំណើត​នៅក្នុងភូមិ​ថ្មី ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំ។​

    ប្រជាពលរដ្ឋ​បាន​និយាយថា ស្ត្រី​អភ័ព្វ​ខាងលើ​ពិតជា​គួរ​ឱ្យអាណិត​ខ្លាំងណាស់ នាង​គ្មាន​ប្រាក់​ជាប់​ខ្លួន​សូម្បី តែមួយ​កាក់​មួយ​សេនឡើយ ព្រោះ​ត្រូវ​ប្ដី​រត់ចោល​គ្មាន​ទីពឹងពាក់ នាង​បានចាប់ផ្ដើម​ឈឺពោះ​តាំងពី​ម៉ោង ២​រសៀល​ម្ល៉េះ ប៉ុន្តែ​មិនមាន​នរណាម្នាក់​បានដឹង​ឡើយ។​

    រហូតដល់​វេលា​ម៉ោង​៦​ល្ងាច ទើប​ដឹង​និង​មានការ ភ្ញាក់ផ្អើល ហើយ​គេ​បាននាំគ្នា​ហៅ​រថយន្ត​ពេទ្យ អង្គភាព​៧១១ របស់​កងពល​តូ​ចលេ​ខ​៧០ ទៅ​ដឹកយក​នាង​ទៅ​សង្គ្រោះបន្ទាន់ ហើយ​នាង​បាន​សម្រាល​បានកូន​ម្នាក់។ ប៉ុន្តែ​កូន​នោះបាន​ស្លាប់​ទៅវិញ រីឯ​រូបនាង​ត្រូវបាន​គ្រូពេទ្យជួយ​ឱ្យរួច​ផុតពី​សេចក្ដីស្លាប់​។​

    អ្វីដែល​គួរ​ឱ្យអាសូរ​ថែមទៀត​នោះ​គឺ​នៅ មុនពេល​មានរឿង​បែបនេះ នាង​ពពោះ​ប៉ុន​កញ្ជើរ ដើរ​ស៊ីឈ្នួល បោកគក់​សម្លៀកបំពាក់ និងលាងចាន​ឆ្នាំង​ឱ្យ​គេ បាន​ប្រាក់​បន្តិចបន្តួច​ស្ទើរ​ទិញ​បាយ ហូប​មិន​គ្រប់​ផង​។ ​លុះ​ពេលនេះ​នាង មាន​អាកា​រៈ​បែបនេះ​ទៀត សូម្បីតែ​ម្ចាស់​ផ្ទះជួល ក៏មិនអាច​លើកដៃ​យកប្រាក់​ថ្លៃ​ជួល​ផ្ទះ​ពី​នាង​បានដែរ​៕

adverise with khmeread

មតិយោបល់