adverise with khmeread  90425145 robben main ap

Arjen Robben នៅក្រៅ​ការប្រកួត ៦ សប្តាហ៍​ដោយសារ​របួស​

    ​ខ្សែប្រយុទ្ធ​ស្លាប​ក្រុម Bayern Munich កីឡាករ Arjen Robben អាច​នឹង​ខកខាន​ការប្រកួត​បើកឆាក​នៃ​រដូវ​កាល​ថ្មី បន្ទាប់ពី​គ្រូពេទ្យ​ប្រាប់​ឱ្យនៅ​ក្រៅ​ការប្រកួត​រយៈពេល ៦​សប្តាហ៍ ដោយសារ​របួស​សាច់ដុំ​ភ្លៅ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ហូ​ឡង់​វ័យ ៣២​ឆ្នាំ​រូបនេះ​បាន​ខកខាន​ការប្រកួត​ពីរ​ខែ​ដំបូង​នៅ​ដើមរដូវ​កាល ២០១៥-១៦ ដោយសារ​របួស​ស្រដៀង​គ្នា​នេះដែរ​ខណៈ​ត្រៀម​ហាត់​សម​ដើម្បី​ប្រកួត​ជាមួយ​ក្លឹប​ក្នុង​លី​ក​លំដាប់​ទី​ប្រាំ Lippstadt​។​

​    ​គាត់​បានបង្ហាញ​ខ្លួន​ត្រឹមតែ ១៥​លើក​ប៉ុណ្ណោះ​ក្នុង​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga កាលពី​រដូវ​កាល​មុន​។​

​    ​Bayern នឹងត្រូវ​ប្រឈម​មុខជា​មួយ Borussia Dortmund នៅ​ការប្រកួត​ដណ្តើមពាន​ក្នុងស្រុក​អាល្លឺម៉ង់ German Super Cup នៅ​ថ្ងៃទី ១៤ ខែសីហា​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់