adverise with khmeread 8fa7798d d077 458b b2e0 37dbd222c6c7

រាំ​ធុងបាស់​ឌឺ​គ្នា​វ៉ៃ​ប្រាវ​....​របួស​២​នាក់​ចាប់ខ្លួន​ម្នា​ក់លើ​៦​នាក់​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​ថ្ងៃទី​១៧​ កក្កដា ឆ្នាំ​២០១៦ ​ម៉ោង​៨​ និង​៣០​នាទី​ចំណុច​ភូមិ​ព្រៃ​បាំង​ ឃុំស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ បន្ទាប់ពី​រាំ​ធុងបាស់​ឌឺ​គ្នា វាយតប់​គ្នា​ប៉ូលិស​ឃាត់​ជនដៃដល់​ម្នាក់​ក្នុងចំណោម​៦​នាក់ របួស​២​នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​២​នាក់ ១-ឈ្មោះ​ថុល ស៊ី​ជូ ភេទប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទី​លំ​ភូមិ ឃុំ កើតហេតុ (​របួស​ក្បាល​ខាងមុខ​ចំ​ហៀ​ង​ខាងឆ្វេង​០១​កន្លែង ស្មា​ឆ្វេង​០១​កន្លែង​)​ និង​២-ឈ្មោះ​ ជា លឹម ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ (​របួស​ក្បាល​ចំហៀង​ខាងស្តាំ​០១​កន្លែង​)​។​

    ចំ​ណែ​ជនល្មើស​០៦​នាក់​ឃាត់ខ្លួន​បាន​០១​-នាក់​ឈ្មោះ ជាន យុ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ស៊ី​ធរ​លិច ​ឃុំស៊ី​ធរ ស្រុក​ខ្សាច់​ណ្តា​ល ខេត្តកណ្តាល​ (​ឃាត់ខ្លួន​), ២-ឈ្មោះ ​ឆុំ ណុ​យ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​រត់គេចខ្លួន​), ៣-ឈ្មោះ​ ប្រុស កា​មីន ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ ​ជនជាតិ​ខ្នែ​រ មុខរបរ ក​សិ​​ករ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​រត់គេចខ្លួន​), ៤-​ឈ្មោះ​ ធី សិទ្ធ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា ​(​រត់គេចខ្លួន​), ៥-ឈ្មោះ ខុម ដេ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​រត់គេចខ្លួន​)​ និង​៦-​ឈ្មោះ​ ម៉ុ​ន ហយ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំជាមួយគ្នា (​រត់គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក​៖ ​ខ្សែក្រវ៉ាត់១ ​និង​ច្រ​វ៉ា​ក់ ០១ មាន​មេសោរ ជាប់​ជាមួយ​ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ និង​ក្រុម​ជនល្មើស​មាន​គំនុំ​ជាមួយគ្នា​បញ្ហា​ពេល រាំ​ឌឺ​ដាក់គ្នា។ នៅពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​០២​នាក់​បាន​ដើរ​ចេញពី​កន្លែង​រាំ​ធុងបាស់ ត្រឡប់មកផ្ទះ​វិញ​ពេល​ដើរ​មកដល់​មុខផ្ទះ​ឈ្មោះ​ ល​ក្ខ័ ណេ​ន ​(​ប្តី​ប្រពន្ធ​) ស្រាប់តែ​ឃើញ​ក្រុម​ជនល្មើស​ទាំង​៦​នាក់មក​ស្ទាក់​ព្រួត​វាយ​ក្រុម​ជនរងគ្រោះ​ បណ្តាល​ឱ្យ​រងរបួស​ស្នាម​ហើយ​​រត់គេចខ្លួន​។ ក្នុងពេលនោះ​ដែល​កម្លាំង​ប៉ុស្តិ៍​ស៊ី​ធរ​ បានចេញ​អន្តរាគមន៍​ឃាត់ខ្លួន​ជនល្មើស​បាន​ម្នាក់ បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិ​​ធី៕

adverise with khmeread

មតិយោបល់