adverise with khmeread 2d5164dc 8a68 4593 b62a a579b9b897f8

យក​ដែក​ចុង​ស្រួច​គំរាម​ប្លន់​យកលុយ​ត្រូវ​ប៉ូលិស​ក្រុង​សៀម​រាម​វ៉ៃខ្នោះ​

    សៀមរាប ៖ បុរស​ម្នាក់​ដែល​បាន​យក​ដែក​ចុង​ស្រួច​ភ្ជង់​គំរាម​ប្លន់​យកលុយ​ពី​ស្ត្រី​ម្នាក់​តូ​វ​បាន​ប៉ូលិស​ខេត្តសៀមរាប​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៨ ​កក្កដា​នេះ បន្ទាប់ពី​បាន​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១៥ ​កក្កដា​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ និង​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​ឈ្មោះ ឡ​.​គ​.​ល ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ថា​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​មាន​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស ចង​ក្រណាត់​ខ្មៅ​បាំង​មុខ បានធ្វើ​សកម្មភាព កាន់​ដែក​មុត​ស្រួច​ក្នុង​ដៃ មក​ភ្ជង់ និង​ច្របាច់ក គាត់ ហើយ ប្រមូល​យកលុយ ដែល​គាត់​កំពុង​អង្គុយ​រាប់ នៅក្នុង​ផ្ទះ ហើយ​បង្ខំ​ឱ្យ​គាត់​បើក​ទូ​លុយ យកលុយ​ឱ្យ​បន្ថែមទៀត តែ​គាត់​បាន​ប្រតាយប្រតប់ និង​ស្រែក​ឆោឡោ បណ្តាលឱ្យ​ជនសង្ស័យភ័យ​រត់​គេចខ្លួនបាត់។​

    ប៉ូលិស​បន្តថា ការបាត់បង់ រួមមាន​លុយ​រៀល​ចំនួន ៣៥៥០០០ រៀល និង លុយ​អាមេរិក​ចំនួន​៤៣​ដុល្លារ​។ រហូតដល់​វេលា​ម៉ោង៤ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ កក្កដា​ដដែល នៅ​ចំណុច​ក្រុមទី​១០ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម និង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ ដោយមាន​ការចូលរួម​សហការ​ល្អ​ពី​បងប្អូន​ប្រជា​ការពារ​ភូមិ​សង្កាត់​ស្លក្រាម ដឹកនាំ​ដោយ លោក​អធិការរង​ទទួល​ផ្នែក​យុ​ត្តិ​ធ​ម៍​ប៉ូលិស​ក្រុង​សៀមរាប បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន ជនសង្ស័យម្នាក់។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​ឈ្មោះ ព្រំ វុត្ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរប​បើកបរ​រថយន្ត មាន​ស្រុកកំណើត​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់ នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម និង​ដកហូត​បានមក​វិញ លុយ​រៀល​ខ្មែរ ចំនួន ៣៥៥០០០ រៀល និង លុយ​អាមេរិក​ចំនួន​៤៣​ដុល្លារ​ដែក​មានមុខ មុត​ស្រួច ប្រវែង​១​តឹក​២​ហ៊ុន ចំនួន​០១​ដើម​។​

    យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ យោងតាម​ការ​ស្តាប់​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ និង​ស្លាក​ស្នាមរបួស​លើ​ដងខ្លួន​ជនសង្ស័យ ក៏ដូចជា វត្ថុតាង ដកហូត​បានមក​វិញ។ ជនសង្ស័យ​នឹង​វត្ថុតាង ត្រូវបាន​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បញ្ជូនទៅ កា​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បញ្ជូនបន្ត ទៅ​តុលាការ​នា​ថ្ងៃទី​១៨​ កក្កដា​នេះ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់