adverise with khmeread Untitled 1

ក្មេង​ព្រហើន ៧ នាក់​យក​ជីវិត​ប្រថុយ​នឹង​រថភ្លើង​យ៉ាង​គ្រោះថ្នាក់​!

    ​ទីក្រុង Ghaziabad - ក្មេងប្រុស ៧ នាក់​ឈរ​នៅលើ​ផ្លូវ​រថភ្លើង និង​ត្រៀមខ្លួន​លោត​ចូលក្នុង​ទឹក​ពេល​រថភ្លើង​ចូលមក​កៀក​។​

​    ​វីដេអូ​ក្មេងប្រុស​ទាំង ៧ នាក់​នេះ​កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម ដោយសារ​ពួកគេ​លេងល្បែង​មរណៈ​។ មើលទៅ​ពួកគេ​ហាក់បីដូចជា​មិន​យល់​អ្វី​ទាំងអស់ ដែល​ទៅលេង​ល្បែង​ដែល​អាច​បង្ក​ឱ្យ​ពួកគេ​បាត់បង់​ជីវិត​នេះ​។​

​    ​អាជ្ញាធរ​នៅ​ទីក្រុង Ghaziabad ប្រទេស​ឥណ្ឌា​កំពុង​ស៊ើបអង្កេត​លើ​រឿងនេះ​កាលពី​ថ្ងៃ​សៅរ៍ នៅពេលដែល​វីដេអូ​នេះ​ល្បី​ពេញ​បណ្ដាញ​សង្គម​។ វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​ថត​ក្មេង​កំពុង​លោត​ពី​ផ្លូវ​រថភ្លើង Upper Ganges Canal Expressway ក្នុង​ទីក្រុង​នោះ​៕


 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់