adverise with khmeread 578b954907d7c colin1

នាយក​គ្រប់គ្រង​ក្លឹប​មួយ​នៅ​អង់គ្លេស​ត្រូវគេ​ប្រទះឃើញ​ស្លាប់​ក្នុង​កីឡដ្ឋាន​របស់ខ្លួន​

    ​នាយក​គ្រប់គ្រង​ក្លឹប Oxford City លោក Colin Taylor ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​អំឡុង​ម៉ោង ៩:២០​នាទី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​នៅ​ប្រទេស​អង់គ្លេស​។​

​    ​ក្រុមមន្ត្រី​ប៉ូលិស​បានបញ្ជាក់​ថា​សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់​ជនបទ Marsh Lane ក្នុង​កីឡដ្ឋាន​បាល់ទាត់​របស់​ក្លឹប Oxford ។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់ខ្លួន Oxford City បាន​បញ្ជាក់ថា "​វា​គឺជា​ភាព​សោកសៅ​យ៉ាង​ជ្រាលជ្រៅ​ដែល​នាយក​របស់​ក្លឹប​បានប្រកាស​ភ្លាមៗ​នៃ​ការ​លាចាក​លោក​របស់​នា​យក​គ្រប់គ្រង Colin Taylor"​។​

​    ​ហ្វូង​អ្នក​ប្រិយមិត្ត​ដ៏​ក្រៀមក្រំ និង​អ្នកគាំទ្រ​បាន​សម្តែង​ទុក្ខព្រួយ​របស់​ពួកគេ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ខណៈដែល​ពួកគេ​បាន​ចងចាំ​ទុក​ថា លោក Taylor គឺជា "​បុរស​ដ៏​ល្អ​ម្នាក់​" និង​ជា "​បេះដូង​និង​ព្រលឹង​" នៃ​ក្លឹប​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់