adverise with khmeread Leicester city pre season training camp

Leciester លក់ Kane បាន ៣០​លានផោន! នេះជារបៀបចំណាយរបស់ពួកគេ

    ​ក្លឹប​ក​ញ្ច្រោ​ង Leicester នឹង​ប្រើប្រាស់​ទឹកប្រាក់​ពី​ការលក់ N'Golo Kant ក្នុងតម្លៃ ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) ទៅ​ក្រុម​តោ​ខៀវ Chelsea ដើម្បី​បង្កើន​ការដេញថ្លៃ​ទៅលើ Robbie Brady និង Michael Keane​។​

​    ​ម្ចាស់​ជើងឯក​ពាន​លី​ក​កំពូល​អង់គ្លេស​មួយ​នេះ​កំពុង​បាត់បង់​តុល្យភាព បន្ទាប់ពី Kante បាន​បដិសេធ​កុងត្រា​ថ្មី​ដែលមាន​កម្រៃ​ប្រាក់​ឈ្នួល​ចំនួន ១០​ម៉ឺន​ផោន (​ជាង​១៣​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​នៅ​ទឹកដី King Power Stadium ដើម្បី​រត់​ទៅកាន់​ក្រុម Chelsea ដែល​មិនមាន​កៅ​អ៊ី​លេង​នៅ Champions League ផង​នោះ​។​

​    ​ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ក្រុម​ក​ញ្ច្រោ​ង​លោក Claudio Ranieri បាន​ទទូចថា​គាត់​នឹងមិន​ឈរ​នៅក្នុង​គោលជំហរ​បស់​កីឡាករ​ដែល​ប្តេជ្ញាចិត្ត​ចាកចេញ​នោះឡើយ​។​

​    ​គាត់​បាន​ទិញ​កីឡាករ Nampalys Mendy រួចជាស្រេច​របស់​ក្រុម Nice ដែល​នឹង​លេង​ក្នុង​តំណែង​បម្រើ បន្ទាប់ពី​ផ្ទេរ​ក្នុងតម្លៃ ១២​លាន​ផោន (​ជិត​១៦​លាន​ដុល្លារ​) ។​

​    ​Leciester ក៏​កំពុង​ស្ថិតនៅក្រោម​សម្ពាធ​ខ្លាំង​ឡើង​ផងដែរ​ដើម្បី​ត្រៀម​នូវ​កញ្ចប់​ទឹកប្រាក់​ដ៏​ធំ​សម្រាប់​កិច្ចសន្យា​ថ្មី​ទៅដល់​កីឡាករ​ឆ្នើមៗ​ដែល​ជួយ​ជ្រោមជ្រែង​ខ្លួន​រួមមាន Kasper Schmeichel, Danny Drinkwater និង Riyad Mahrez៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់