adverise with khmeread Ron2

មើល Ronaldinho បញ្ចេញ​ក្បាច់​អស្ចារ្យ​ក្នុង​លី​ក Futsal ឥណ្ឌា សាហាវ​កម្រិតណា​?

    ​ហេតុអ្វី​បានជា​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​តែងតែ​លើកឡើងថា Ronaldinho គឺជា​វីរបុរស​បាល់ទាត់ ឬ​ស្តេច​បាល់ទាត់​?

​    ​ទាំងនោះ​គឺជា​ការលើកឡើង​ដ៏​ល្អឥតខ្ចោះ ព្រោះ​គ្មាន​កីឡាករ​បាល់ទាត់​រូប​ណា​អាចធ្វើ​ការងារ​ដ៏​អស្ចារ្យ​ជាមួយ​ជើង​ទាំង​គូ​បាន​ប្រសើរ​ជាង​គាត់​នោះឡើយ​។ 

​    ​នេះ​ដែលជា​មូលហេតុ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​ឃើញ​បុរស​វេទមន្ត​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ត្រឡប់មក​បង្ហាញ​បច្ចេកទេស​ដ៏​ជំនាញ​របស់គាត់​ម្តងទៀត និង​លេង​នៅលើ​តារាង Futsal ដែល​ស្ថិតនៅក្នុង​លី​ករ​បស់​ឥណ្ឌា Indian League កាលពី​ចុង​សប្តាហ៍​។​

​    ​គាត់​អាចមាន​វ័យ ៣៦​ឆ្នាំ ប៉ុន្តែ​អាយុ​មិនមាន​ដែន​កំណត់​នោះឡើយ​សម្រាប់​តារាបាល់ទាត់​ឆ្នើម​របស់​ពិភពលោក​បី​សម័យកាល​រូបនេះ ហើយ​វីដេអូ​ខាងលើនេះ​ហាក់​បានបញ្ជាក់​ប្រាប់​យើង​ទាំងស្រុង​ពី​ចំណុច​នេះ​។ តោះ​ចង់ដឹងថា​អស្ចារ្យ​កម្រិតណា សូម​មើល​វីដេអូ​ទាំងអស់គ្នា​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់