adverise with khmeread Mahrez conte

Leicester កំពុង​ភ័យ​ខ្លួន​! N’Golo Kante ម្នាក់​មិន​ឆ្អែតឆ្អន់​សម្រាប់ Antonio Conte ទេ​

     Antonio Conte គ្រាន់តែ​ស្រឡាញ់​ភាពជោគជ័យ​របស់​ក្រុម​ម្ចាស់​ជើងឯក​ពាន​លី​ក​កំពូល​អង់គ្លេស Leicester ប៉ុណ្ណោះ​។ ដំបូង​ពួកគេ​បាន​វាយឆ្មក់​ទៅលើ N’Golo Kante ហើយ​បច្ចុប្បន្ន​ពួកគេ​បាន​សម្លឹងមើល​មិន​ដាក់​ភ្នែក​ទៅលើ Riyad Mahrez ថែមទៀត​។​

​    ​ក្លឹប​តោ​ខៀវ Chelsea កំពុងស្ថិត​នៅក្នុង​ចំណោម​ក្លឹប​ចោមរោម​តាម​ប្រមាញ់​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល Mahrez នៅ​ក្នុងការ​វាយឆ្មក់​ទី​ពីរ​របស់ខ្លួន​ទៅលើ Leicester ។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​អន្តរជាតិ​អាល់​ហ្សេ​រី​រូបនេះ ទំនងជា​ត្រូវបាន​បញ្ចុះបញ្ចូល​ដោយ​កញ្ចប់​ទឹកប្រាក់​ដ៏​ធំ​សម្រាប់​ការដើរ​ចេញពី​ទឹកដី King Power ខណៈដែល​លោក Conte កំពុង​សម្លឹងមើល​ការដាក់បញ្ចូល​បន្ថែម​ទៅលើ​តំបន់​ប្រយុទ្ធ​នៅក្នុង​ជម្រើស​របស់ខ្លួន​ដែល​រួមមាន​ដូចជា Willian និង Eden Hazard ។​

​    ​Juan Cuadrado ក៏​ហាក់ដូចជា​ចូលរួម​បន្ថែម​ផងដែរ​សម្រាប់ Chelsea បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្លាប់បាន​លេង​នៅក្រោម​ការដឹកនាំ​របស់ Conte នៅ Juventus កាលពី​រដូវ​កាល​មុន​។​

​    ​Arsenal និង Barcelona ក៏មាន​ចំណាប់អារម្មណ៍​ផងដែរ​ទៅលើ Mahrez ប៉ុន្តែ​ប្រហែលជា​មិនមែនជា​ដៃគូ​ប្រជែង​របស់ Chelsea នោះឡើយ​សម្រាប់​លក្ខខណ្ឌ​នៃ​ប្រាក់​ឈ្នួល​និង​ប្រាក់រង្វាន់​។​

​    ​ទោះជា​យ៉ាងណាក្តី​អ្នកចាត់ការ​ទូទៅ​ក្រុម​ក​ញ្ច្រោ​ង​លោក Claudio Ranieri នៅតែមាន​ទំនុកចិត្ត​ទៅលើ​ការបញ្ចុះ​បញ្ចូល Mahrez សម្រាប់​ការការពារ​ពានរង្វាន់​របស់​ក្រុម​លោក​។​

​    ​Claudio Ranieri បាន​បញ្ជាក់ថា "​ខ្ញុំ​ពិតជា​មាន​ទំនុកចិត្ត​ជាមួយ​គាត់​។ គាត់​នៅទីនេះ​ជាមួយ​យើង​។ គាត់​រីករាយ​ជាមួយ​វា ហើយ​គាត់​មិនមែនជា​បុរស​ម្នាក់​ដែល​និយាយថា "​គ្រូបង្វឹក​ខ្ញុំ​ចង់ទៅ​" នោះឡើយ​"៕ 

adverise with khmeread
ប្រភព៖ dreamteamfc

មតិយោបល់