adverise with khmeread Fass

ទៅពីភ្នំពេញលួច iPhone6 នៅក្រុងព្រះសីហនុជាប់ខ្នោះប៉ូលិស

   ព្រះសីហនុ ៖ ក្មេងប្រុស​ជា​កូនសិស្ស​បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​លួច​ទូរស័ព្ទ​ពិ​ស្ត្រី​ម្នាក់​នៅ​ក្រុងព្រះសីហនុ ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​កាល​ពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០១៥​វេលា​ម៉ោង​០៩ និង​៣០ នាទី ស្ថិតនៅ​ចំណុច​ផ្សា​រលេ​ី​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ នួន ណ​យ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ សិស្ស​នៅ​រាជធានី​ភ្នំពេញ ខណ​:​ពេលដែល​កំពុង​ធ្វេ​ី​សកម្មភាព​លូក​កាបូ​បយក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ឈ្មោះ​សៀក ស្រី​តូច ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​
     វត្ថុតាង​ចាប់យក​បាន​ម៉ាក​ទូរស័ព្ទដៃ​ម៉ាក​iPhone6 ចំនួន ០១​គ្រឿង​។​ វត្ថុតាង​ខាង​លើបាន​ធ្វើ​ការប្រគល់​ជនរងគ្រោះ​វិញ​ហើយ​។​ រីឯ​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី​ទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់