adverise with khmeread Untitled 1

Cristiano Ronaldo របួស​តែ​ជើង តែ​សាច់ដុំ ៦ កង់​អត់​របួស នៅ​បង្អួតរាង​បាន​!

    ​Cristiano Ronaldo កំពុងស្ថិត​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ក្រោយ​ជ័យជម្នះ​ដ៏​មាន​អត្ថន័យ​របស់គាត់​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ដែល​ទើបនឹង​បញ្ចប់​ថ្មីៗ​នេះ​។​

​    ​ហើយ Cristiano Ronaldo ចង់បង្ហាញ​ជាថ្មី​តែ​មិនមែន​ស្ទីល​បាល់ទាត់​ទេ ជា​ក្បាលពោះ​សាច់ដុំ ៦ កង់​ដ៏​សង្ហា​របស់គាត់ ខណៈដែល​តារា​ឆ្នើម​របស់ Real Madrid រូបនេះ​បាន​បន្ត​ការកម្សាន្ត​នៅលើ​ផ្ទៃ​ទឹក និង​ហាលថ្ងៃ​នៅលើ​កោះ Ibiza ជាមួយនឹង​ម្តាយ​របស់គាត់ អ្នកស្រី Delores និង​កូនប្រុស Cristiano Jr កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​តារាបាល់ទាត់​ឆ្នើម​វ័យ ៣១​ឆ្នាំ​រូបនេះ បានបង្ហាញ​ពី​កាយសម្បទា​ដ៏​ទាក់ទាញ​យ៉ាងខ្លាំង​របស់គាត់ ខណៈដែល​គាត់​បាន​ចោល​ក្រសែភ្នែក​ពី​នាវា​កម្សាន្ត​ដ៏​ប្រណិត​របស់គាត់​ទៅលើ​កូនប្រុស​តែ​ម្នា​ក់វ័យ ៦​ឆ្នាំ​របស់ខ្លួន កំពុង​កម្សាន្ត​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​យ៉ាង​សប្បាយរីករាយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់