adverise with khmeread Bbxct39pv5djjs8rwo0p 1024x512 762x360

ស្វាមី​លែងលះ​ភរិយា​គាត់ ដោយសារ​រូបថត​មួយ​សន្លឹក​នេះ​!

    ​រឿងចម្រូងចម្រាស់​មួយ​ដែល​បានធ្វើឱ្យ​ផ្អើល​ពេញ​បណ្ដាញ​សង្គម​អស់​រយៈពេល​ជិត​មួយខែ​មកនេះ បានធ្វើឱ្យ​គ្រប់គ្នា​ព្រឺ​ឆ្អឹងខ្នង នៅពេល​អ្នកមើល​ក្នុង​រូបនោះ​ឱ្យ​ជិត​។​

​    ​ដំណើរ​ដើមទង​គឺថា ដំបូង​ឡើយ​បុរស​ជា​ប្ដី​មាន​ភារកិច្ច​ត្រូវ​ចាក​ចេញពីផ្ទះ​រយៈពេល ២០ ថ្ងៃ ដោយ​ខ្លាច​នឹក​ប្រពន្ធ​ក៏បាន​ថតរូប​នាង​ទុក​មួយ​សន្លឹក​គ្រាន់​ទុក​មើល​។​

​    ​ស្នេហា​រវាង​ប្ដី​ប្រពន្ធ​មួយគូ​នេះ​គឺ​ផ្អែម​ល្អែ​មណាស់​ជាពិសេស​ប្រពន្ធ​តែម្ដង ប៉ុន្ដែ​ភាព​ផ្អែម​ល្អែ​ម​នោះ​ប្រែ​ទៅជា​ល្វីង​ជូរជត់​ទៅវិញ​។​

​    ​ថ្ងៃមួយ​បុរស​ជា​ប្ដី​បាន​សម្លឹង​មើលរូប​ប្រពន្ធ​របស់គាត់ ប៉ុន្ដែ​គាត់​បានឃើញ​អ្វីមួយ​ហាក់បីដូចជា​ខ្មោច ឬក៏​នរណាម្នាក់​កំពុង​សម្លឹងមើល​មក​គាត់​នៅក្រោម​គ្រែ​។​

​    ​ពេល​គាត់​មើល​ឱ្យ​កៀក​នឹង​រូបថត​ទៅ បានដឹងថា​ប្រពន្ធ​របស់គាត់​លួច​មាន​សា​ហាយ​ស្មន់​។ ពេលចប់​ភារកិច្ច​របស់ខ្លួន បុរស​ជា​ប្ដី​បាន​ទៅ​បង្ហាញខ្លួន​ចំពោះមុខ​ប្រពន្ធ និង​ជូន​កាដូ​ពិសេស​មួយ​។ កាដូ​នោះ​គឺ​លិខិត​លែងលះ ចំណែក​ប្រពន្ធ​គ្មាន​ពាក្យ​អ្វី​ត្រូវ​ថ្លែង​នោះឡើយ ព្រោះ​បានដឹង​ខ្លួនឯង​មាន​ប្រុស​ថ្មី​មែន​។​

​    ​ដោយសារ​រូបភាព​មួយ​សន្លឹក​នេះ​ធ្វើឱ្យ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​ត្រូវបាន​ឃ្លាតឆ្ងាយ​ពីគ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​៕

adverise with khmeread
ប្រភព៖ naturalmedicineworld

អ្នកនឹងចូលចិត្ត

មតិយោបល់